13754508_1098882516845340_8486008722359556692_n
Kem Ley
  • 45 years old
  • Date of birth: Oct 19, 1970
  • Place of birth:
    Takeo, Tram Kak, Cambodia
  • Date of passing: Jul 10, 2016
  • Place of passing:
    Phnom Penh, Phnom Penh, Cambodia
ជូតទឹក​ភ្នែក​របស់​អ្នក​ រួច​បន្ត​ដំណើរ​ទៅ​មុខទៀត​។ Wipe your tears; continue your journey.

This memorial website was created in memory of our loved one, Kem Ley, 45, born on October 19, 1970 and passed away on July 10, 2016. We will remember him forever.
------------------

Kem Ley (Khmer: កែម ឡី; 19 October 1970 – 10 July 2016) was a Cambodian political commentator and activist.[2] He was known for his political commentary, including trenchant criticisms of the current government. He was assassinated in what is believed to be politically motivated on 10 July 2016 at a petrol station in Phnom Penh. [Source WikiPedia]

------------------

You can leave your words below.

Memorial Tributes
This tribute was added by So Phara on 14th August 2016

"រហូត​មក​ដល់​ពេល​នេះ​  នាង​ខ្ញុំ​នៅតែមានការសោកស្ដាយ​ និងនឹកស្រណោះដល់លោកបណ្ឌិត​ លោកជាកុលបុត្រដ៏មហាអស្ចារ្យដែលហ៊ានពលីអាយុជីវិតដើម្បីជាតិមាតុភូមិរបស់លោក។ លោកមិនដែលគិតពីការលំបាក​ ពីមហាគ្រោះថ្នាក់របស់លោកនោះឡើយ​។ លោកជាមនុស្សសាមញ្ញម្នាក់ដែលអាចជ្រាបចូលគ្រប់មជ្ឈដ្ឋានទាំងអស់​។ នាងខ្ញុំ​គិតថា​ មហាគុណសម្បត្ដិរបស់លោកមិនអាចរៀបរាប់អស់ទេ​។ សូមឲ្យវិញ្ញាណក្ខ័នរបស់លោកបណ្ឌិតទៅកាន់សុគតិភព​ និងសូមបួងសួងដល់អស់អង្គទេវតា​ សូមមេត្ដាជួយថែរក្សាដល់ក្រុមគ្រួសាររបស់លោកបណ្ឌិតឲ្យជួបតែសេចក្ដីសុខ​ និងថែរក្សា​មហាជន​ខ្មែរ​គ្រប់​រូប​ជួបតែសេចក្ដីសុខឈ្នះអស់មារសត្រូវទាំងអស់ដែលមានបំណងមិនល្អចង់លេបត្របាក់យកដែនដីសុវណ្ណភូមិដ៏កំសត់មួយនេះ។"

This tribute was added by Khut Sokhan on 24th July 2016

"My deepest condolences to the family of Dr. Kem Ley. I am very sorry that I could not see him for the last time. Losing you is one of the greatest losses of the nation. What you did have inspired many Cambodians and you will be surely missed. Rest in Peace!"

This tribute was added by tha neang on 23rd July 2016

"សូមគោរពដឹងគុណលោកឧត្តមបណ្ឌិត ដែលបានរួមចំនែកយ៉ាងធំធេងក្នុងការបណ្តុះប្រជាពលដោយស្រលាញ់ប្រទេសជាតិ និងហ៊ាននិយាយចំៗចំពោះបញ្ហារពិតក្នុងសង្គមមានវាំងននខ្មៅបាំងជីត ។ លោកបានបង្ហាញការពិតអោយប្រជាពលរដ្ធបានដឹងនៅរឿងរ៉ាងពិតក្នុងសង្គមខ្មៅមួយ ។ កាលះបង់របស់លោកគឺជាការលះបង់មួយគ្មាននណារអាចធ្វើដូច ។ ខ្ញុំនិងកុ្រមគ្រួសាចង់ជានិច្ចនូវការលះបង់របស់លោក ហើយចងចំាជានិច្ចរាល់ពាក្យសំដីមាសរបស់លោក ។ ហើយតាមដានជានិច្ចអំពីឃាតកម្មដ៏ឃោឃៅមិនអាចទទួលយកបាននេះ ។ សូមវិញ្ញានខន័្តលោកទៅកាន់សុគតិភព ។"

This tribute was added by Srorn Ros on 23rd July 2016

"ក្នុងនាមខ្ញុំជាខ្មែរនិងក្រុមគ្រួសារទាំងអស់សូមថ្លែងនូវមរណៈទុក្ខជូនដល់លោកបណ្ឌិតកែម ឡី ដែលជាវរៈជនខ្មែរមួយរូបដោយការក្រៀមក្រំបំផុត។  ការបូជាជីវិតរបស់លោកគឺមានតំលៃបំផុតសំរាប់ជាតិខ្មែរនិងប្រជាជនខ្មែរទាំងអស់។  នេះគឺជាការបាត់បង់ឌ៏ធំបំផុតសំរាប់ខ្មែរទូទាំងប្រទេស។   លោកគឺជាវីរៈបុរសនៅក្នុងចិត្តរបស់យើងទាំងអស់គ្នាជានិច្ច។ សូមវិញ្ញាណខ័ន្ធរបស់លោកទទួលនូវការគោរពពីខ្ញុំនិងគ្រួសារ។"

This tribute was added by Molynn Meas on 23rd July 2016

"It was very painful to loss such a great man who dedicated his life to his country and people. May you rest in peace.
You will be forever missed and respect."

This tribute was added by Vibol Touuch on 22nd July 2016

"The man who sacrificed his life for his country and his people we call him a hero and a stateman. His legacy lives on. The kingdom misses you as her people. R.I.P #Dr. Kem Ley !"

This tribute was added by Sophy SIEK on 22nd July 2016

"នាងខ្ញុំមិនអាចរកពាក្យអ្វីមកថ្លែងឲ្យស្មើនឹងភាពសោកសៅចំពោះការបាត់បង់លោកបណ្ឌិតនោះទេ។ ទឹកចិត្តស្រលាញ់ ស្មោះត្រង់ និងការចែករំលែកចំណេះដេឹងរបស់លោក ជូនដល់ប្រទេសជាតិក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងមូល ធ្វើឡើងដោយគ្មានល័ក្ខខ័ណ្ឌនិងមិនទាមទារផលតបស្នង។ វាពិតជាមានតម្លៃលើសពីភ្នំមាស ភ្នំពេជ្រទៅទៀត។ សូមដួងវិញ្ញាណក័ន្ធលោកបណ្ឌិត បានទៅដល់សុគតិភព និងសូមទេវតាថែរក្សាចក្រវាលទាំងមូល តាមបីបាច់ថែរក្សាភរិយានិងបុត្រទាំងអស់ ព្រមទាំងក្រុមគ្រួសារទាំងមូលឲ្យជួបតែនឹងសេចក្តីសុខ ជានិច្ចនិរន្តន៍៕"

This tribute was added by Vann Dy on 22nd July 2016

"កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ ខ្ញុំរួមទាំងមិត្តភក្កិខ្ញុំ បានទៅសង្រួមកាយ វាចា និង ចិត្ត គោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី ដោយក្ដីសោកស្ដាយ ដែលរូបខ្ញុំផ្ទាល់តែងតែស្ដាប់រាល់បទវិភាគ ក៏ដោយជាតាមដានស្ដាប់ការចូលរួមជាវេទិការបស់វិទ្យុផ្សេងៗ លោកបណ្ឌិតជាអ្នកចេះដឹងមួយរូបដែលខ្ញុំគោរព គាត់វិភាគនិងបកស្រាយ ងាយៗ ស្រួលយល់ គាត់ផ្ដល់ព័ត៌មានដែលមានប្រភពច្បាស់ និងពិតប្រាកដ ........ ។ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខនេះ ជាមួយក្រុមគ្រូសារសព និងសូមវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅប្រតិស្ថានក្នុងទីដ៏ខ្ពង់ខ្ពស់ និងបានចាប់កំណើតជាថ្មី ក្នុងទឹកដីកម្ពុជាមួយនេះ ហើយជួយជ្រុំជ្រែងជាតិយើងឲ្យកាន់តែរីកចម្រើនតទៅមុខដរាប ........
សូមវិញ្ញាណក្ខន្ធលោកបណ្ឌិតទទួលនូវការគោរពអំពីខ្ញុំ  វណ្ណឌី ."

This tribute was added by Sopheak Li on 21st July 2016

"ជាដំបូងខ្ញុំបាទសូមសម្តែងនូវការនូវការសោកស្តាយរបស់ខ្ញុំចំពោះការបាត់បង់ជីវិតលោកបណ្ឌិត! នៅថ្ងៃនោះ (ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦) នៅពេលដែលទទួលបានពត៌មានពីការបាញ់សម្លាប់លោកពូ ខ្ញុំមិនជឿទេ ហើយគិតថាវាជារឿងមិនពិត តែវាបានក្លាយជាការពិតទៅហើយ! ខ្ញុំពិតជារន្ធត់ តក់ស្លុតយ៉ាងខ្លាំងចំពោះរឿងនេះ នៅថ្ងៃនោះខ្ញុំមិនអាចធ្វើអ្វីកើតនោះទេ អារម្មណ៍ច្របូកច្របល់ អង្គុយអានពត៌មានបណ្តើរស្រក់ទឹកភ្នែកបណ្តើរទាំងមិនដឹងខ្លួន ទោះជាខ្ញុំមិនដែលជួបមុខលោកពូក៏ដោយ តែខ្ញុំតែងតែស្តាប់ការវិភាគ និងអានរឿងរបស់លោកពូ។
ហើយខ្ញុំសង្ឃឹមថាការពលីជីវិតរបស់លោកពូនឹងក្លាយជាគំរូវីរភាពដ៏អស្ចារ្យ ជាកត្តាលីករជួយជំរុញទឹកចិត្តកូនខ្មែរឲ្យក្លាហានឡើង ហ៊ាននិយាយពីការពិតដែលបានកើតឡើងនៅក្នុងសង្គម ដើម្បីបន្តនូវឆន្ទៈរបស់លោកពូ។
សូមកូនខ្មែរចងចាំថាការពលីរបស់លោកពូ គឺដើម្បីជាតិ ដូចនេះប្រសិនបើអ្នកស្រលាញ់លោកពូពិតមែន សូមមេត្តាចូលរួមបន្តនូវឆន្ទៈរបស់គាត់ បើមិនដូច្នោះទេ ការពលីរបស់គាត់នឹងក្លាយជាឥតន័យ!
រូបកាយមិននៅ តែកេរ្តិ៍ឈ្មោះនៅ បានល្បីសុសសាយទាំងក្នុង និងក្រៅប្រទេស!
ជាចុងក្រោយខ្ញុំសូមចូលរួមមរណៈទុក្ខជាមួយគ្រួសារសព ហើយក៏សូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកពូបានទៅកាន់សុគតិភពកុំបីខាន!"

This tribute was added by Kun An Lim on 21st July 2016

"ខ្ញុំបាទសូមរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី
ខ្ញុំបាទពិតជាសោកស្តាយចំពោះការបាត់បង់នូវ បុគ្គលដ៏គំរូក្នុងសង្គមដូចជាលោកបណ្ឌិត
ខ្ញុំបាទសូមឱទ្ទិសនូវបុណ្យកុសលទាំងឡាយណាដែលខ្ញុំបានបំពេញហើយជូនលោកបណ្ឌិត សូមលោកបណ្ឌិតអនុមោទនានូវបុណ្យនេះហើយបានសម្រេចប្រយោជន៍គឺសេចក្តីសុខចុះ។
សូមអោយគំរូវីរះភាពរបស់លោកបណ្ឌិតស្ថិតក្នុងបេះដូងកូនខ្មែរជាអមតះ #阿弥陀佛"

This tribute was added by Ratana KH on 20th July 2016

"I'll finish you?
you can't
why not? I have  guns
you're wrong.Ideas are bulletproof.
Ideas never die.

RIP Dr. Kem Ley"

This tribute was added by Ls Klauth on 20th July 2016

"You are our inspiration. You will be in our heart forever. May you RIP."

This tribute was added by Keo Chen on 19th July 2016

"សូមចូលរួមសោកស្តាយធនធានមនុស្សសំខាន់មួយរូបគឺលោកបណ្ឌិត កែម ឡី ជាមនុស្សគិតផលប្រយោជន៏រួមជាធំ គិតជាតិ មាតុភូមិ និងបានចងក្រងស្នាដៃជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ រៀនសូត្រ និងមេរៀនជាបទពិសោធ សំរាប់មនុស្សទូទៅ។ មិនតែប៉ុណ្ណោះលោកបានជួយសង្គមជាច្រើនតាមរយៈអង្គការ សមាគមន៏ និងសហគមន៏ជនជាតិភាគតិចជាដើម ហើយលោកក៏ជាសាស្រ្តាចារ្យបង្រៀននៅតាមសាកលវិទ្យាល័យនានានៅក្នុងប្រទេសកម្ពុជាផងដែរ។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់គ្រួសារសព និងសូមបួងសួងវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។"

This tribute was added by ចាន់ សុជា on 19th July 2016

"Dear Dr. Kem Ley, & family,

I'm an Cambodian citizen and once of the youth would like to express my deep shock of Dr. Kem Ley that was shot by murder, to his family and we promise and committed that we gonna follow Dr. Kem Ley vision of democracy with good governor in Cambodia through out the giving the constructive criticism.

We really appreciate more than we can say on your contribution to our country which we can see that you are our Hero.

Rest in Peace

Thanks & Regards,
Chan Sochea"

This tribute was added by Vourramy Khoun on 19th July 2016

"លោកបណ្ឌិតកែម ឡីជាបុរសម្នាក់ដែលចូលចិត្តញញឹមទោះក្នុងស្ថានការណ៍តឹងតែងយ៉ាងណាក្ដី លោកជាបុរសពោរពេញដោយភាពក្លាហានមឹុងម៉ាត់ទន់ភ្លន់ប្រកបដោយសីលធម៍ ទោះរូបលោកចាកទៅតែលោកស្ថិតក្នុងចិត្តប្រជាពលរដ្ឋរាប់លាននាក់ជារៀងរហូតទៅ សូមលោកទៅកាន់សុគតិភព ពីនាងខ្ញុំដោយក្ដីស្រឡាញ់និងក្ដីគោរព"

This tribute was added by Chao Kim Yin on 19th July 2016

"ខ្ញុំបាទសូមចូលរួមរំលែកទុក្ខជាមួយគ្រួរសារលោកបណ្ឌិតកែមឡី
ខ្ញុំបាទមានការសោកស្តាយជាទីបំផុតចំពោះការបាត់បង់លោក
បណ្ឌិត ដែលជាអ្នកស្រឡាញ់ជាតិមាតុភូមិ និងប្រជាជនខ្លនឯង
ដោយទឹកចិត្តបរិសុទ្ធ  សូមឲ្យដួងវិញ្ញាណខ័ន្ធលោកបណ្ឌិតបានទៅ
កាន់សុគតិភពកុំបីអាក់ខានឡើយ។"

This tribute was added by Sothea Oum on 19th July 2016

"ទស្សនវិស័យរបស់លោកបណ្ឌិត  កែម ឡី ពិតជាមានជម្រៅជ្រៅជាងមហាសាគរ រីឯសម្តីរបស់លោក ពិតជាមុតជាងដាវសាមូរ៉ៃ ។ សូមដួងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតបានដល់សុគតិភព ។

"Dr. Kem Ley's thoughts are deeper than the depth of the ocean and words are sharper than the Sumurai’s swords”. May your sould rest in Nirvana !"

This tribute was added by Thearum Thearum on 19th July 2016

"You are my hero and also all Cambodian hero, even your body gone, but your sole and your democratic contribute will stay in our Cambodian heart forever.

Thearum"

This tribute was added by Pharin Voeurng on 19th July 2016

"ព្រលឹងវីរបុរស អ្នកស្នេហាជាតិ ដូចលោក បណ្ឌិត នឹងស្ថិតនៅក្នុងក្រអៅបេះដូង កូនខ្មែរជានិច្ច ពួកយើងនឹងបន្តទៅមុខជានិច្ចដើម្បីកម្ពុជាដ៏កំសត់ ១ នេះ"

This tribute was added by Leon Kang on 19th July 2016

"Hero never die, alive forever in people's hearts generation after generation. Cambodians love you.❤️❤️❤️❤️❤️❤️❤️"

This tribute was added by LE HB on 19th July 2016

"ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារលោកឧត្តមបណ្ឌិតកែមឡី។ កិច្ចខិតខំប្រឹងប្រែង និងការស្លាប់របស់ លោកឧត្តមបណ្ឌិតកែមឡី គឺជាការលះបង់ដើម្បីប្រទេសកម្ពុជានិង ពលរដ្ឋជនរួមជាតិរបស់លោក​ ហេីយគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ ប្រទេសកម្ពុជា។" ជូនទឹកភ្នែករបស់ខ្ញំុរួចបន្តដំនើរទៅមុខជានិច្ច អរគុណ"

This tribute was added by Sochenda Mong on 19th July 2016

"The passing of Dr. Kem Ley was the darkest day for Cambodia. But the killer fails miserably because your spirit has been captivated and alive in the heart of millions of Cambodian people. Dr. Ley, you are loved by people from all walks of life who will carry on your heroic legacy. May your spirit rest in peace and justice prevail. With deepest sympathy and respect."

This tribute was added by Saa You on 19th July 2016

"ក្នុងនាមខ្ញុំជាកូនខ្មែរ,ខ្ញុំពិតជាកោតសរសើ,និងស្តាយស្រណោះយ៉ាងខ្លាំងនូវ,វីរៈភាពរបស់លោកបណ្ឌិត,ទោះបីខ្ញុំមិនជាប់សាច់ឈាមជាមួយលោកបណ្ឌិតក៏ពិតមែន,តែខ្ញុំមហាស្តាយវីរៈបុរស់ដ៏កម្ររមាននៅលើទឹកដីកម្ពុជាមួយនេះ។"

This tribute was added by Lychee Kh on 19th July 2016

"ខ្ញុំសូមជួយរំលែកទុក្ខដ៍ក្រៀមក្រំ ចំពោះក្រុមគ្រួសាររបស់លោវីរះបណ្ឌិត កែមឡី។ ការបាត់បង់លោកវីរះបណ្ឌិត កែមឡី គឺជាការបាត់បង់ដ៍ធំបំផុតសម្រាប់ជនជាតិខ្មែរ ខ្ញុំបាទពិតជាទទួលយកមិនបានទេ ចំពោះដំណឹងដ៍រន្ធត់មួយនេះ ខ្ញុំពិតជាសោកស្ដាយបំផុត គ្មាននរណាម្នាក់អាចមកជំនួសតំណែងរបស់លោកវីរះបណ្ឌិតបានទេ ក្នុងបច្ចុប្បន្ននេះ ខ្ញុំបាទនឹងរក្សាកាពារទស្សនះ និងដឹកនាំភាពក្លាហាន ព្រមទាំងភាពញញឹមរបស់លោកវីរះបណ្ឌិត និងបន្តដំណេីររបស់ខ្មែរតាមឆន្ទះរបស់លោក ដេីម្បីជោគជ័យសុខសន្តិភាព កំចាត់ចោលចោរឈ្លានពាន ថ្ងៃណាមួយខ្មែរយេីង នឹងសម្រេចបានដូចបំណង ឬតាមឆន្ទះរបស់លោកវីរះបណ្ឌិត។  Lychee Kh"

This tribute was added by Naline Pea on 19th July 2016

"នាងខ្ញុំមហាសែនសោកស្តាយចំពោះការស្លាប់របស់លោកបណ្ឌិត កែម ឡី។ លោកជាវីរជនម្នាក់ ដែលសុខចិត្តលះបង់ជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ ភរិយា និងកូនៗ ដើម្បីបុព្វហេតុប្រទេសជាតិមាតុភូមិ។ ទង្វើនេះកម្ររក បានណាស់ ហើយនាងខ្ញុំ សូមគោរពនិងកោតសរសើរចំពោះស្នាដៃ និងសកម្មភាព របស់លោកកន្លងមក នៅពេលលោកនៅមានជីវិត។
សូមឲ្យវិញ្ញាណក្ខន្ធរបស់លោក ទៅសោយសុគតិភពកុំបីខាន៕ ជីវិតសត្វលោក គ្មានអ្វីទៀងទាត់ទេ កើតមកតែងតែឈឺ ស្លាប់ជាធម្មតា។ ប៉ុន្តែលោក ស្លាប់ទៅប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ ដែលខ្មែរគ្រប់ៗរូប មិនថានៅប្រទេសកម្ពុជា និងក្រៅប្រទេស ចងចាំលោកជានិច្ចជាកាល។
ដោយក្តីគោរព ស្រឡាញ់ នឹករលឹក ព្រមទាំងសោកស្តាយនិងក្រៀមក្រំ ជាទីបំផុត៕ "Rest in Peace"..."

This tribute was added by Chea Soriya on 19th July 2016

"ក្នុងនាមខ្ញុំបាទជាកូនខ្មែរមួយរូបដែលស្រលាញ់អ្នកប្រាជ្ញបញ្ញាវន្តដែលមានគុណធម៌ដ៏ឧត្តុង្គឧត្តម​ ជាអ្នកមគ្គុទេសន៍ជួយជំរុញនាវាកម្ពុជាឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ​ ការអភិវឌ្ឍជាតិ​ រក្សាបូរណភាពទឹកដី​ ឲរួចផុតពីមហិច្ឆិតាបរទេសឈ្លានពាន​ តែសែនសោកស្តាយលោកពូកែម​ ឡី​ គ្មានឱកាសបានឃើញប្រទេសខ្មែរមានបូរណភាពទឹកដីដោយខ្លួនឯងឡើយ។​  រូបលោកពូឃ្លាតចាកពីផែនដីនេះទៅហើយ​ សូមលោកពូបានទៅកាន់សុគតិភពកុំបីឃ្លាតឡើយ។​
ខ្ញុំប្តេជ្ញា​ តស៊ូ​ ប្រឹងប្រែងគ្រប់យ៉ាង​ ដើម្បីជាតិខ្មែរមានសន្តិភាពពិតប្រាកដ​ ហើយក្លាយជាអារ្យប្រទេស​ ក្នុងសកលលោក​។​ ធ្វើយ៉ាងណាឲប្រជាជាតិខ្មែរ​ រស់នៅដោយសុខដុម្ភរមនា​ មានក្តីសុខសុភមង្គល​ តាមឆន្ទះដែលលោកពូប្រាថ្នា។​ស្លាប់បណ្ឌិតកែម​ឡី​ អ្នកស្នេហាជាតិម្នាក់​ នៅមាន​ កូនខ្មែរទូទាំងពិភពលោក​សុំខ្លួនជាអ្នកស្នេហាជាតិ​ ដែលមានឈ្មោះថា​ កែម​ ឡី​គ្រប់ៗគ្នា!​!​!​!​"

This tribute was added by sinet sem on 19th July 2016

"You are a symbol of bravery. You wake us up. Your sacrifice means a lot to our nation. We will all be missing you. May your soul rest in peace!"

This tribute was added by Khat Sophea on 19th July 2016

"As a Khmer, I am so sad to hear the news that Dr Kem Ley was assassinated on the daytime in heart of Cambodia (Phnom Penh). We all know about the security in this country to people who dare to criticize or talk about the reality of dictators government. You have contributed so much to Camdodian people, your best and independent analyses...
May soul of Dr Kem Ley rest in peace..."

This tribute was added by Sokserey Vathana on 19th July 2016

"ខ្ញុំសូមចូលរួមរំលែកមរណៈទុក្ខដ៍ក្រៀមក្រំបំផុតចំពោះសពលោបណ្ឌិត កែម ឡី ព្រមទាំងគញរួសារបស់លោក។ ខ្ញុំពិតជាមនាការសោកស្ដាយខ្លាំងណាស់ចំពោះការបាត់បង់បុគ្គលដ៏ឆ្នើមរបស់ពលរដ្ខកម្ពុជា។ ខ្ញុំសូមឧទ្ទិសនាមលោកបណ្ឌិតកែម ឡីថា ជាបិតតានៃសេរីភាពរបស់ពលរដ្ខកម្ពុជា ជាកុលបុត្រដ៏ក្លាហាន និងជាវរជនដ៏ឆ្នើមដែលហ៊ានលះបង់ជីវិតដើម្បីរំដោះសេរីភាពរបស់ពលរដ្ឋកម្ពុជាចេញពីចង្កូមនៃរបបផ្ដាច់ការនាពេលបច្ចុប្បន្ន។ វីរៈភាពរបស់លោកខ្ញុំបាទក៏ដូចជាពលរដ្ឋកម្ពុជាទូទាំងប្រទេសចងចាំ និងយកជាគម្រូរអស់មួយជីវិតុ។ សូមឧ្យវិញ្ញាណខ័នរបស់លោកបានទៅកាន់សុគតិភព ហើយសូមមហិទ្ធិរិទ្ធនៃព្រលឹងរបស់លោកវិលត្រលប់មកជួយប្រទេសកម្ពុជាឧ្យបានរួចផុតពីក្រញ៉ាំនៃពួកបីសាចដែលបាននិងកំពុងសាបព្រោះនៅលើទឹកដីកម្ពុជាដ៏អភ័ពមួយនេះ។ យើងបែកគ្នាហើយ!! បែកពីលោកបណ្ឌិតជារៀងរហូត!!!!!!!!!!"

This tribute was added by Sovanndy Kry on 19th July 2016

"លោកវីរឧត្តមបណ្ឌិត កែម ឡី ជាទីគោរព! ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ពិតជាមានមោទនភាពបំផុតដែលបានស្គាល់និងបានស្តាប់សម្លេងមាស ដែលប្រកបដោយអត្ថន័យ ក្នុងន័យចង្អុលបង្ហាញដល់គ្រប់ពលរដ្ឋខ្មែរទូទាំងប្រទេស អោយបានយល់នូវអ្វីដែលហៅថាលទ្ធិប្រជាធិបតេយ្យ។ រាល់ការវិភាគរបស់លោកបណ្ឌិតគ្រប់ម៉ាត់ គ្រប់ឃ្លាបានចាក់ទម្លុះបេះដូងគ្រប់កូនខ្មែរឲ្យភ្ញាក់រលឹក ហើយចាប់ដៃគ្នាតស៊ូដើម្បីការពារអាណាចក្រដែនដីកម្ពុជា។ ប៉ន្តែអ្វីដែលគួរអោយសោកស្តាយ នៅពេលដែលពួកយើងខ្ញុំចាប់ដៃគ្នាតស៊ូ បែរជាលោកបណ្ឌិតត្រូវចាកចោលពួកយើងខ្ញុំ ដោយសារឃាតករចិត្តសាមាន្យបានលបលួចប្រហារដោយអយុត្តិធម៌។ ខ្ញុំជាកូនខ្មែរ និង គ្រួសារមានការសោកស្តាយជាពន់ពេកចំពោះបាត់បង់លោកបណិ្ឌត ដើម្បីជាគុណូបការៈតបស្នងដល់ការប្រឹងប្រែង ភាពក្លាហាន និងការលះបង់ដ៏ធំមហិមារបស់លោកបណ្ឌិត យើងខ្ញុំសន្យាថានិងបន្តវេនពីលោកបណ្ឌិត ក្នុងការរួបរួម ថែរក្សាកេរ្តិមរតកទឹកដីមួយនេះអោយបានគង់វង្្សដ៏រាបរៀងទៅ។ សូមគោរពជូនដំណើរវិញ្ញាណក្ខ័ន្ធលោកវីរឧត្តមបណ្ឌិត បានអញ្ជើញទៅសោយសុខក្នុងស្ថានទីបរមសុខជាភិយ្យោភាពកុំបីឃ្លាតឡើយ ៕ ដោយក្តីគោរព និងការសោកស្តាយដ៏ក្រៃលែងពីខ្ញុំ សុវណ្ណឌី ៕៕៕"

This tribute was added by Sophos Lim on 19th July 2016

"Dear. Dr Kem ley
Becuase of loosing you , make me so painful. You are my hero. I am going to follow your step for bettering our sociaty and keep your wish a life.  I will support your wish forever.   You are my hero. Please rest in peace.   You are still alife in our mind forever."

This tribute was added by Heng Thona on 19th July 2016

"We missed we cried because you died without saying goodbye. Remember you always in my life"

This tribute was added by សច្ចល្លា ឆាយ on 19th July 2016

""ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារលោក​បណ្ឌិត​កែមឡី។ រាល់កិច្ចខិតខំប្រឹងប្រែង និងការស្លាប់របស់ លោកកែមឡី គឺជាការលះបង់ដើម្បីប្រទេសកម្ពុជា​ និង​ ប្រជាពលរដ្ឋ​ខ្មែរគ្រប់រូប​ចងចាំនូវវិរ:ភាព​របស់លោក​ ហេីយគឺជា
ការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា។""

This tribute was added by Charles McCarthy on 19th July 2016

"May your family be happy, blessed and at peace!  Thanks for your courageous witness."

This tribute was added by Kim Lay on 18th July 2016

"សុំទោស‌ដែលមិនបានចូលរួមបុណ្យសពលោកពូ តែខ្ញំុសង្ឃឹមថាវិញ្ញាណក្ខនណ័លោកពូ ហ្នឹងសោយសុខក្នុងសុគតិភព ហេីយហ្នឹងជួយថែរក្សាប្រទេសមួយនេះអោយទទួលបានតែសេចក្តីសុខផងចុះ ខ្ញុំ‌នឹងចងចាំវីរភាពលោកពូលុះត្រាជីវិតខ្ញុំសូន្យ។"

This tribute was added by Kimh Van on 18th July 2016

"ខ្ញុំជាកូនខ្មែរ និង គ្រួសារមានការសោកស្តាយជាពន់ពេកចំពោះបាត់បង់លោកបណិ្ឌតកែម ឡី ដែលមនុស្សម្នាក់ពិបាករក ទាំងចំនេះដឹង ទាំងកាយវិការនិយាយស្តី ជាពិសេសទៀតនោះអ្វីដែលគាត់ធ្វើគឺដើម្បីប្រជាជន និង ប្រទេសជាតិខ្មែរទាំងមូល។ សូមអោយប្រជាជនខ្មែរទាំងអស់ចងចាំនូវវិរៈភាពក្លាហាន និង ដំបូលន្មានរបស់លោកបណ្ឌិតកែម ឡី ជាអមៈតៈ។  សូមអោយវិញាណក័ន្ធលោកបណ្ឌិតទៅកាន់សុខគតិភព។"

This tribute was added by Charya Yong on 18th July 2016

"អរគុណរាល់ទង្វើគ្រប់យ៉ាង នឹងការលះបង់ របស់ពូដែលធ្វើសំរាប់ប្រជាជាតិយើង បើមានជាតិក្រោយខ្ញុំសូមអោយពូកើតលើ ទឹកដីមួយនេះ ក្លាយជាអ្នកវិភាគដូចជាតិ នេះទៀត
ការចងចាំដែលមិនអាចភ្លេចបាន RIP"

This tribute was added by Sokleang Chheang on 18th July 2016

"សូម​អោយ​វិញ្ញាណក្ខន្ធ​លោកពូ​កែម​ ឡី​ ឯកឧត្ដម​បណ្ឌិត​ ទៅកាន់​សុគិតិ​ភព​ចុះ​ ពួកខ្ញុំជាក្មេង​ៗជំនាន់ក្រោយនឹង​ធ្វើ​អ្វី​ៗគ្រប់យ៉ាង​ដើម្បី​អោយ​បំណង​ប្រាថ្នា​របស់​លោកពូ​សំរេច​ដូច​បំណង​ លោកពូជា​វិរៈ​បុរស​របស់យើង​ជារៀង​រហូត​"

This tribute was added by Sophal Phal on 18th July 2016

"សូមចូលរួមមរណៈទុក្ខចំពោះគ្រួសារលោកបណ្ឌិត កែម ឡី ។
វិរ់ភាពរបស់ស្វាម៉ី បិតារបស់អ្នក កូនខ្មែរគ្រប់រូប ជំនាន់នេះ ជំនាន់ក្រោយចងចាំជានិច្ច ។
ជូនទឹកភ្នែករបស់អ្នក ហើយបន្តដំណើរទៅមុខទៀត !"

This tribute was added by hourt kimheat on 18th July 2016

"តាំងនាមខ្ញុំជាកូនខ្មែរ សូមចង់ចាំជានិច្ចនូវរាល់សម្តីមាសជាច្រើន ដែល លោកបណ្ឌិត កែម ឡី ចង្អុលបង្ហាញតាមការសម្ភាសន៍របស់វិទ្យុអាស៊ីសេរី
ខ្ញុំសូមឧទ្ធិសជូននៅវិញ្ញាណខ័ន្ធលោកបណ្ឌិត កែម ឡី សោយសុខគតិភព ។​ ខ្ញុំមានការសោកស្តាយបណ្ឌិតជាខ្លាំង ចំពោះស្លាប់នេះ  ខ្ញុំសូមចូលរួម រំលែកទុក្ខជាមួយគ្រួសារសពលោកបណ្ឌិត ។​ ការបាត់បង់លោកបណ្ឌិត គឺជាការបាត់បង់ធនធានមនុស្សដ៍សំខាន់របស់ប្រទេសកម្ពុជា ។ ខ្ញុំសូម សន្យានិងដើរតាមមាគា៌លោកបណ្ឌិត ដើម្បីប្រទេសកម្ពុជា​។​"

This tribute was added by Mak Marasy on 18th July 2016

"លោកបណ្ឌិត កែម ឡី ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប មានអារម្មណ៏សោកស្តាយជាពន់ពេកដែលបានបាត់បង់មនុស្សដែលមានចំណេះដឹងដូចលោកបណ្ឌិត កែម ឡី ។ លោកបណ្ឌិតជាមនុស្សម្នាក់ក្នុងចំណោមអ្នកស្នេហាជាតិ  មាតុភូមិ ដែលបានបណ្តុះនូវផ្នត់គំនិតកូនខ្មែរមួយចំនួន ឱ្យចេះស្រលាញ់ជាតិ ស្រលាញ់មាតុភូមិ ស្រលាញ់ទឹក ស្រលាញ់ដី ដែលត្រូវបានប្រទេសជិតខាងយើងកំពុងយាយីក្នុងបំណងមិនល្អចំពោះមាតុភូមិយើង ប៉ុន្តែមិនគួរណាជនអប្បិយបានប្រល័យជីវិតលោកបណ្ឌិត ទាំងលោកបណ្ឌិតបានដឹងថាជីវិតរបស់ខ្លួនមិនអាចរស់នៅបានយូរតទៅទៀត ក៏លោកបណ្ឌិតមិនបានចាកចេញពីមាតុភូមិដោយក្នុងដោលបំណងចង់ឱ្យកូនខ្មែរ ជំនាន់ក្រោយចេះស្រលាញ់ជាតិខ្លួន ជាវៀងការរត់គេចខ្លួនទៅក្រៅប្រទេស អាស្រ័យហេតុនេះហើយខ្ញុំជាកូនខ្មែរមួយរូបបានឃើញនូវ វីរភាពរបស់លោកបណ្ឌិតយ៉ាងធំធេងចំពោះប្រទេសជាតិ។ ពាក្យស្លោកមួយដែលលោកបណ្ឌិតបានពោល " ជូនទឹករបស់អ្នក       រួចបន្តដំណើរទៅខាងមុខ " ពិតជាមានន័យសម្រាប់ខ្ញុំ និងកូនខ្មែរទាំងអស់គ្នា ។ ជាចុងក្រោយនេះ ខ្ញុំសូមឧទ្ទិសបុណ្យកុសលជូនចំពោះលោកបណ្ឌិត កែម ឡី ឱ្យបានរួចផុតចាកទុក្ខ កុំបីឃ្លាតឃ្លានឡើយ។"

This tribute was added by ប្តូរ ដើម្បីខ្មែរ on 18th July 2016

"ខ្ញុំជាកូនខ្មែរមានការសោកស្តាយជាពន់ពេកណាស់ដែលបាត់បង់អ្នកប្រាជ្ញដ៏សំខាន់របស់ប្រទេសជាតិខ្មែរ គឺលោកបណ្ឌិត កែម ឡី ដោយសាខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងឃឃៅ  (ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រាំជាមួយក្រុមគ្រួសារលោក បណ្ឌិត កែម ឡី )"

This tribute was added by Piseth Sarak on 18th July 2016

"រឹតគិតរឹតស្តាយ​ រយលានបរិយាយ​ មិនអស់សេចក្តី
បាត់អ្នកស្នេហ៍ជាតិ​ ឃ្លាតចាកទឹកទី​ លាខ្មែរប្រុសស្រី
​                        លាគ្មានត្រឡប់។"

This tribute was added by Prak Sokheang on 18th July 2016

"ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពរបស់ លោកបណ្ឌិត កែមឡី...មហាសោកស្តាយបំផុតក្នុងការបាត់បង់ធនធាន​របស់​​មនុស្ស
មួយរបស់ប្រទេសដ៏កំសត់របស់យើង​​​​​​​សូមឲដូងវិញ្ញាណខណ្ឌលោកបានទៅ​កាន់
សុគតិភព ។"

This tribute was added by Visal So on 18th July 2016

"សូមលោកឧត្តមបណ្ឌិតបានទៅកាន់សុគតិភព និងសូមប្រលឺងលោកបន្តជួយដល់សង្គមជាតិ"

This tribute was added by sophon chim on 18th July 2016

"សូមអរគុណ​ សម្រាប់ការបង្កើត​ គហទ​ នេះ។​  ជាដំបូងនេះ​ ខ្ញុំនិងក្រុមគ្រួសារសាច់ញាតិទាំងអស់របស់ខ្ញុំ​ សូមចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពរបស់លោកបណ្ឌិតកែម​ ឡី​ ក៏ដូចជាមហាគ្រួសារខ្មែរទាំងអស់ដែលគោរពស្រលាញ់លោកបណ្ឌិត។​  ខ្ញុំ​ពិតជាមានអារម្មណ៍ក្ដុកក្ដួល​ និងមហាសែនសោកស្ដាយ​ ដែលបានលឺដំណឹងតាមរយៈ​ ហ្វប​ ថា​ មានឃាតករមកបាញ់ប្រហារលោកបណ្ឌិតឆៅៗ​ ដែលបណ្ដាលលិកបណ្ឌិតបាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុ។​ លោកបណ្ឌិត​កែម​ឡី​ គឺជាវិរជនខ្មែរដែលប្រកបដោយ​ ការចេះដឹងខ្ពង់ខ្ពស់​ ឧត្តមភាព​ខ្ពស់​ និងមនសិការជាតិខ្ពស់​ ជាពិសេស​លោកបណ្ឌិត​ជាគំរូនៃអ្នកវិភាគសង្គមប្រកបដោយហេតុផល​ អនគតិ​ និងចេះបែងចែកខុសនិងត្រូវប្រកដោយសេចក្ដីថ្លៃថ្នូរ។​  សូមលោកបណ្ឌិតមានសេចក្ដីសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ។​"

This tribute was added by Tommy Angkor on 18th July 2016

"សូមអញ្ចើញលោកពូទៅកាន់សុគតិភព និងសូមជាតិក្រោយ លោកពូកើតមកជាខ្មែរបន្តការងារលោកទៀត កុំអោយអភ័ព្វដូចជាតិនេះ។
កូនខ្មែរទាំងអស់គ្នាត្រូវក្រោកឡើងជួយជាតិខ្មែរ និងបន្តការងារលោកពូ កែឡី ដើម្បីសង្គ្រោះជាតិខ្មែរពីការឈ្លានពានរបស់យួន។"

This tribute was added by Kaori Aochi on 18th July 2016

"We met him in Melbourne, had dinner and i thought about him and worried what was going to happen to him? He was such a very smart Cambodian, good in al.ost everything, i thought i would see him again one day soon and had some other idea came into my mind that i wished may be we could do for cambodia...it was a great lost for all of us but i think his death has made a great strong unity of our cambodian people and more of the positive things for our future. We will continue to support his wife and kids,make sure they are going to be ok. Will miss him and always remember him and what happened to him! Test in peace!"

This tribute was added by Red Feather on 18th July 2016

"ខ្ញុំពិតជាមានអារម្មណ៍ក្តុកក្តួល និងសោកស្តាយបំផុត!! ខ្ញុំសូម​  ចូលរួមរំលែកទុក្ខដ៍​ ក្រៀមក្រំ​ជាមួយគ្រួសារ​ លោកពូ​ បណ្ឌិត​ កែម​ឡី។ លោកបណ្ឌិត​  ពិតជា​ធនធាន​ ល្អណាស់​។   ខ្ញុំ​មាន​ មរណភាព​ណាស់​ ដែលខ្មែរយើងមានមនុស្សដូច​ លោកបណ្ឌិត។   សូមអោយ​ វិញ្ញាណក្ខន្ធ​ លោកបណ្ឌិត​  កែម​ ឡី​ ទៅកាន់​ ឋានសួគ៌​។ ព្រះ​ នឹង​ តាមថែរក្សា​ មនុស្ស​!"

This tribute was added by Sola Rock on 18th July 2016

"My condolence to Mrs kem Ley , and family  , he was inspired to all Cambodian people's we remember him forever ...."

This tribute was added by kann neang on 18th July 2016

"ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ហើយសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកបណ្ឌិត កែម ឡី។ សូមដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។"

This tribute was added by Kendra Chan on 18th July 2016

"RIP Dr. Ley. Gone but never forgotten!"

This tribute was added by Pen Sokny on 18th July 2016

"ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញំុពិតជាមានការសោកស្ដាយលោកខ្លាំងជាទីបំផុត។ខ្ញំុសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង"

This tribute was added by Chi Ken on 18th July 2016

"ក្នុងនាមជា កូនខ្មែរម្នាក់ក៏ដូចជា អ្នកគាំទ្ររាល់ការវិភាគ
របស់លោកបណ្ឌិត កែម ឡី ដែលបានបាត់បង់ជីវិត ។
សូមអោយ វិញ្ញាណក្ខ័ណ លោកបណ្ឌិតបានទៅកាន់សុគតិភព និង
សូមអោយវីរៈភាព មួយនេះដក់ជាប់ក្នុងបេះដូង ជនជាតិខ្មែររហូតទៅ ។

ជូតទឹកភ្នែករបស់អ្នក ហើយបន្តដំណើរទៅមុខទៀត ។"

This tribute was added by Ratha toy on 18th July 2016

"សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកបណ្ឌិត​កែម​ ឡី​ សូមវិញ្ញាណខណ្ឌលោកបណ្ឌិតទៅកាន់ទីដ៏ស្ងប់​។"

This tribute was added by Sundoeun Sam on 18th July 2016

"​​​​​​​​​​​​​​​​​​​​​​​​​​                          
                               វីរកុលបុត្រខ្មែរ កែមឡី
          រូបរាងសង្ហាល្អគាប់ភ្នែក        ចិត្តធ្ងន់អនេកល្អលើសគេ
          វិរជនគំរូនៅស្រុកខ្មែរ          គេឯងគ្រប់គ្នាស្នេហ៍កែមឡី។
          ព្រលឹងទៅបាត់គំរូនៅ          អ្នកចេះអ្នកខ្លៅផ្ចង់ស្មារតី
          គោរពរៀនសូត្ររាល់ស្នាដៃ      មត៌កកែមឡីល្អឥតខ្ចោះ ។
          ខេមរាគ្រប់គ្នានឹកអាឡោះ       អាល័យចិត្តស្មោះរបស់លោក
          បណ្តុះកូនខ្មែរច្រើនគគោក      ជំនះអស់រោគក្នុងសង្គម។
          យើងទាំងអស់គ្នាសែនក្តុកក្តួល   ទឹកចិត្តរំជួលមកជួបជុំ
          គោរពសពលោកកុះកកុំ         ទាំងស្រែទាំងក្រុងរាប់ម៉ឺនសែន។
          ម្នាក់ៗប្តេជ្ញាចិត្តមែនទែន         ប្រមូលគ្នាកែនកគំន
           រក្សាគំរូស្នាដៃបណ្ឌិត            ឲនៅជាប់ចិត្តគ្រប់វេលា។
          ទឹកមុខញញឹមរកគ្រប់គ្នា         សប្បុរសអស្ចារ្យជួយគ្រប់មនុស្ស
          ទោះមិត្តអមិត្តជួយដោយស្មោះ    លោកជួយរំដោះរកផ្លូវត្រូវ។
          មុនស្លាប់លោកបានផ្តែផ្តាំថា      ជូតទឹកនេត្រាហើយទៅមុខ
          ផ្តាំកូនភរិយាមិត្តក្នុងស្រុក        បំភ្លេចអស់ទុក្ខឆ្ពោះគោលដៅ។
          ស្រឡាញ់យុត្តិធម៌និងទឹកដី       រាស្ត្រខ្មែរប្រុសស្រីចាំជាប់នៅ
          រិតរួបរួមគ្នាលែងល្ងង់ខ្លៅ         តាមផ្លូវទៅរកសេរីភាព។
          ធ្វើបាវបម្រើដាក់ខ្លួនទាប         ឥតត្រូវការលាពសក្ការ:  
          ប្តេជ្ញាជួយខ្មែរលុះមរណ:          លោកដាស់ខ្មែរភ្ញាក់គ្រប់អង្គា។
          ខ្មែរស្តាយបណ្ឌិតគ្រប់ៗគ្នា        ជូនពរជ័យាសូមឲលោក
          ចាប់ជាតិទៅកាន់សុគតិភព       សម្រាកឲសុខសាន្តរាងអើយ។
          ប្រសិនខ្មែរយើងមានសំណាង      សូមលោកចាប់ឋានមកម្តងទៀត
          មកកើតជាខ្មែរជួបជុំញាតិ          ខ្មែរមិនចង់ឃ្លាតពីលោកឡើយ។
                               ភ្នំពេញថ្ងៃទី១៧ កក្កដា ២០១៦
                                    សាម ស៊ុនឌឿន





          ប្តេជ្ញាជួយខ្មែរលុះមរណ:          លោកដាស់ខ្មែរភ្ញាក់គ្រប់អង្គា។
          ខ្មែរស្តាយបណ្ឌិតគ្រប់ៗគ្នា        ជូនពរជ័យាសូមឲលោក
          ចាប់ជាតិទៅកាន់សុគតិភព       សម្រាកឲសុខសាន្តរាងអើយ។
          ប្រសិនខ្មែរយើងមានសំណាង      សូមលោកចាប់ឋានមកម្តងទៀត
        មកកើតជាខ្មែរជួបជុំញាតិ          ខ្មែរមិនចង់ឃ្លាតពីលោកឡើយ។
                               ភ្នំពេញថ្ងៃទី១៧ កក្កដា ២០១៦
                                    សាម ស៊ុនឌឿន


          មកកើតជាខ្មែរជួបជុំញាតិ          ខ្មែរមិនចង់ឃ្លាតពីលោកឡើយ។
                               ភ្នំពេញថ្ងៃទី១៧ កក្កដា ២០១៦
                                    សាម ស៊ុនឌឿន"

This tribute was added by Pascal Tokugawa on 18th July 2016

"I remember what you wrote on your personal Facebook page " the fish who swims along with the stream of water is the dead fish" and I did say to you personally about it with great appreciation at Caltex Bokor, gas station during our coffee time, you were very humble and thanked to me for sharing your idea through Facebook. I also remembered what we talked about a story " the man wearing white shirt but his heart was black (cruel)" and I asked you that when will this story be finished? You said " this story shall not be finished until I was killed". The last day of your life (July 10, 2016 at around 09:00) when I left you about 20 minutes with a friendly and humble goodbye at Caltex Bokor, gas station, you also replied to me with a friendly smile and humble behavior along with a word "I am going to continue writing an existing story, this is a place for writing a story". About 20 minutes later, I was called by my friend and he asked me that "where are you now? are you at Caltex Bokor, gas station?" I replied " no, I am not there, I am at Phsar Kandal now" he continued, " do you know that Dr. Kem Ley was shot dead?" I was shocked to hear this bad news. I was crying inside with great pain."

This tribute was added by Kim Hav on 18th July 2016

"ខ្ញុំសូមចូលរួមសំដែងនូវមហាទុក្ខដ៏ក្រៀមក្រំ​ នឹងសោកស្តាយជាពន៉ពេកចំពោះលោកបណ្ឌិត​ កែម​ ឡី​"

This tribute was added by Sopheap Chhun on 18th July 2016

"យើងខ្ញុំសូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅចំពោះលោកបណ្ឌិតកែម​ ឡី​ យើងខ្ញុំ​សូមចូលរួមរំលែកទុក្ខទៅដល់ក្រុ​មគ្រួសារលោកបណ្ឌិតកែម​ឡី។​​ លោកគឺជាវីរជនស្នេហាជាតិខ្មែរ​ ស្នេហា​ទឹក​ដី​ ស្នេហា​ប្រជាពលរដ្ឋ​ខ្មែរ​ លោកគឺជាបុគ្គលគំរូដ៏ល្អម្នាក់សំរាប់យុវជន​ យុវតី​ស្នងតំណែងពីលោកចាប់ពីពេលនេះតទៅ​ ជូតទឹកភ្នែករបស់អ្នករួចបន្តដំណើរទៅមុខទៀត​ រួមទាំងក្រុមគ្រួសាររបស់ខ្ញុំ​ ពួកយើង​ខំប្រឹង​តស៊ូមតិ​ដើម្បី​សេរីភាព​ ការលះបង់ដ៏ធំធេងរបស់លោកបណ្ឌិតកែម​ ឡី​ នេះ​បានធ្វើអោយប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសរំជួលចិត្ត​  យំសោកសង្រែងយ៉ាងខ្លាំង​ ព្រោះ​ស្តាយកុលបុត្រដ៏ឆ្នើម១រូបរបស់ប្រទេសកម្ពុជា។​ ខ្ញុំ​សូម​បួងសួង​ទៅដល់​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត​កែម​ ឡី​ សូមអោយលោកទៅកាន់សុគតិភព។​"

This tribute was added by Sim Suy on 18th July 2016

"Dr. Kem Ley,
May you rest in peace. Cambodians and the whole world are with you forever. Whoever did this to you will pay for their crimes.
My deepest condolences to our Cambodian people and especially to Ms Bou Rachena and all her children."

This tribute was added by Leaksmy Kuoy on 18th July 2016

"សូមគោរពវិញ្ញាណខណ្តលោកបណ្ឌិតកែមឡី នឹងសូមអោយព្រលឹងលោកដាស់តឿនស្មារតីកូនខ្មែរទាំងអស់អោយរួបរួមគ្នា ដេម្បីបូរណភាពទឹកដី ការពារនឹងថែរក្សាអោយបាានស្ថិតថេរជាអមត តរៀងទៅ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ចំពោះរូបលោកព្រមទាំងក្រុមគ្រួសារលោកបណ្ឌិត៕"

This tribute was added by Chanphary Phou on 18th July 2016

"សូមគោរពវិញាណខន្ត័លោកពូ ពីចំងាយដោយក្តីសោកសៅនឹងសោកស្តាយបំផុត នៃកាបាត់បង់អ្នកស្នេហាជាតិពិតៗ សូមអោយវិញាណខន្ត័លោកពូទៅកាន់សុខ្តិភព!
សូមអោយវិញាណខន្ត័លោកពូ ដាស់តឿនកូនខ្មែរគ្រប់រូបអោយភ្ញាក់ឡើង មានភាព ក្លាហ៊ាន ដូចឫស្សីមួយបាច់ រួមគ្នាដើម្បីជាតិប្រជាជាតិយើង។
នឹងសូមចូលរួមរំលែកទុក្ខដ៍គ្រៀមក្រុមរបស់គ្រួរសារសព ផងដែរ សូមអោយវត្ថុុសាកសិទ្ធ តាមថែរក្សារ ក្រុមគ្រួសារ លោកពូ អោយបានក្តីសុខ គ្រប់ៗគ្នា៕"

This tribute was added by Kong Sophy on 18th July 2016

"Dear my beloved Dr. Kem Ley, I have nothing to say to lost you. I have only wisdom and swipe my tears and walk forward to get the ultimate of your wishes and bring Cambodia peacefully. I am your second Kem Ley to follow yours.

Rest in Peace.
K. Sophy."

This tribute was added by Mike Kanner on 18th July 2016

"As a Cambodian-American, my family and I would like to extend our deepest condolences for the loss of Dr. Ley. He is severely missed. May his life's work and legacy be carried on. We were so honered to attend his seventh day memorial ceremony which took place outside of Washington, DC on 7/17/16, at wat Buddikaram, Silver Spring, MD."

This tribute was added by Zhang Chhayleang on 18th July 2016

"បណ្ឌិតកែមឡី    រស់នៅដើម្បី    ប្រជាជនខ្មែរ
ខំប្រឹងរិះរក      នឿយហត់ឥល្ហែ    រូបខ្ញំុជាខ្មែរ
                      អ្នកស្នេហាជាតិ។
បណ្ឌិតកែមឡី     ទោះមានរឿងអ្វី    ក៏ហា៊នប្រឈម
ទោះត្រូវសំលាប់   ចាកប្រពន្ធកូន     លោកមិនចុះញោម
                         ព្រោះដើម្បីជាតិ។
បណ្ឌិតកែមឡី   លាអស់ប្រុសស្រី    ដែនដីសុធា
ខ្ញំុសែនអាល័យ   ដីកម្ពុជា    ហើយខ្ញំុសូមលា
                        មាតុភូមិហើយ។"

This tribute was added by Bunrith Tim on 18th July 2016

"Dear Dr. Kem Ley, While some would rather sit back and let Cambodia slowly drift by under what I refer to as the “anything goes” culture, You took a stand and voice against the siege of incivility. For your courage, I thank you."

This tribute was added by sorm phanna on 18th July 2016

"""ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារលោកពូកែមឡី។ កិច្ចខិតខំប្រឹងប្រែង និងការស្លាប់របស់ លោកពូ គឺជាការលះបង់ដើម្បីប្រទេសកម្ពុជានិង ពលរដ្ឋជនរួមជាតិខ្មែរយ៉ាងពិតប្រាកដ ហេីយគឺជាការបាត់បង់ដ៏ធំធេងណាស់សម្រាប់ប្រទេសកម្ពុជា។​​​​​  ជាចុងក្រោយ​ សូមដូងវិញ្ញាណខណ្ឌលោកពូទៅកាន់សុខគតិភព​ និងទទួលបានយុត្តិធ៌មពិតប្រាកដ។""

This tribute was added by Sophal Douk on 18th July 2016

"ក្នុងនាម រូបខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានការរន្ធត់ចិត្ត និងសោកស្តាយ លោកបណ្ឌិត កែម ឡី រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ខ្ញុំបានចាត់ទុកលោកបណ្ឌិត កែម ឡី ជាវីរៈបុរស់របស់ខ្ញុំ និងជាវីរៈបុរស់របស់ជាតិខ្មែរទាំងមូលតាំងតែពីខ្ញុំ បានស្តាប់សំលេង របស់លោកបណ្ឌិត តាមវិទ្យុ នូវការវិភាគ បកស្រាយនិងជួយពន្យល់ដល់ប្រជាជនខ្មែរ អ្នកទីទាល់
ខ្ញំុសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នេះជាមួយនិងបងស្រីដែលជាឋភរិយា សពលោកបណ្ឌិត កែម ឡី និងកូន របស់លោក ព្រមទាំង ក្រុមគ្រួសារសព លោកបណ្ឌិត កែម ឡី និងសូមចូលរួមកាន់ទុក្ខជាមួយបងប្អូនជនរួមជាតិ រួមឈាមខ្មែរទូទាំងពិភពលោក ។
ខ្ញុំសូមឧទិសបួងសួង ដល់វត្ថុសក័្កសិទ្ធក្នុុងលោកនិងគ្រប់បារមី លើលោកដែលតំណាងអោយភាពពិតសច្ចៈធម៌ គុណធម៌ និងបុណ្យបារមីនៃអំពើរ ល្អ ជាពិសេស អំពើរល្អរបស់លោកបណ្ឌិត សូមអោយវិញ្ញាណខ័ន្ធលោកបណ្ឌិត បានទៅកាន់សុគតិភព និងសូមឧទិសដល់បារមីអំពើល្អរបស់លោកបណ្ឌិត ជួយអោយសមត្ថកិច្ចវែកមុខរកអោយឃើញអ្នកបញ្ជាឃាតករ និងឃាតករពិត ។ និងសូមឧទិសនូវអំពើល្អរបស់លោកបណ្ឌិត អោយខ្មែរទាំងមូលទទួលបានការផ្លាស់ប្តូរនិង មានការអភិវឌ្ឍន៏ ដូចបំណងរបស់លោកបណ្ឌិត កាលនៅមានជីវិត ។
កូនខ្មែរសូមចងចាំជានិច្ចនូវវីរៈភាពរបស់លោកបណ្ឌិត កែម ឡី និងចារទុកក្នុងក្រអៅបេះដូង និងចាត់លោកបណ្ឌិតជា មហាវីរៈបុរសថ្នាក់ជាតិជារាងរហូត"

This tribute was added by Andrew Ly on 18th July 2016

"Dear Dr. Kem Ley,  Thanks for your brave and everything that you gave our Khmer nation. Our Khmer nation are remember and wake up now except some whom still sold to Youn.
Now, it's time for you to rest in peace.
Once again thank you so much"

This tribute was added by Makara Skh on 18th July 2016

"ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប​ ខ្ញុំ​មាន​សេចក្ដី​រន្ធត់​នឹង​តក់ស្លុត​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​ឃាតកម្ម​លើ​លោក​បណ្ឌិត​ កែម​ ឡី​ ទឹកភ្នែក​របស់​ហូរស្រក់មក​យ៉ា​ងគុំហុគ​ដោយ​នឹកសោកស្ដាយ​ នូវ​បញ្ញវ័ន្ត​ម្នាក់​ដែល​មាន​មនសិការ​ ស្នេហា​ជាតិ​ គាត់​ហ៊ាន​និយាយ​រិះគន់​គ្រប់​ គណបក្សនយោបាយ​ និង​រដ្ឋាភិបាល​ដោយ​មិន​ញញើត​ ឬលំ​អៀង​ខាង​ណា​ឡើយ​បើទោះបី​ជា​គាត់​ដឹង​ថា​អា​យុ​ជីវិត​របស់​គាត់​ប្រឈម​នឹង​ហ្វូង​ខ្លា​រ​នឹង​សត្វ​ចចក​ក៏ដោយ​ ខ្ញុំ​ពិត​ជា​សូមកោត​សរសើរ​នូវ​ទឹក​ចិត្ត​ នឹង​វីរះភាពក្លាហាន​របស់​គាត់​ណាស់​  ហើយ​ក៏​សូមចូលរួមរំលែកទុក្ខ​ដ៏ក្រៀម​ក្រំនេះ​ចំពោះ​ក្រុម​គ្រួសារ​លោក​ នឹង​ប្រជាជន​ខ្មែរ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ឬក្រៅ​ប្រទេស​ផង។ ​"

This tribute was added by អាសែន ថោក on 18th July 2016

"ជាដំបូងខ្ញុំសូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំដល់ក្រុមគ្រួសារលោកបណ្ឌិតកែមឡីពីចំងាយ។ ខ្ញុំមានការកត់ស្លុតណាស់ពេលបានលីដំណីងលោកបណ្ឌិតត្រូវបានគេបាញ់សំលាប់យ៉ាងព្រៃផ្សៃ។ នេះជាការបាត់បង់ដ៍ធំធេងដល់ប្រជាពលរដ្ធនិងប្រទេសកម្ពុជា។"

This tribute was added by Sophal Douk on 18th July 2016

"ក្នុងនាមរូបខ្ញុំជាកូនខ្មែរមួយ ខ្ញុំពិតជារន្ធតចិត្ត និងសោកស្តាយ លោកបណ្ឌិត កែម ឡីរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ នៅពេលនេះរូបខ្ញុំហាក់បីដូចបាត់បង់អ្វីៗទាំងពីក្នុងខ្លួន ព្រោះខ្ញុំតែងចាត់ទុកលោក បណ្ឌិត កែម ឡីជាមហាវីរះរបស់ខ្ញុំ និងជាមហាវីរៈបុរសរបស់ជាតិខ្មែរទាំងមូល តាំងតែពីខ្ញុំបានស្តាប់ ការវិភាគ និង ការសម្ភាស របស់លោកបណ្ឌិតតាំងពីលើកដំបូង ។
ខ្ញុំសូមចូលរូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយបងស្រីដែលជាភរិយារបស់លោកបណ្ឌិត និងក្រុមគ្រួសាររបស់សពលោកបណ្ឌិត កែម ឡី និងចូលរួមកាន់ទុក្ខជាមួយជនរួមជាតិខ្មែរទូរទាំងពិភពលោក ។
ខ្ញុំសូមឧទិសដល់ដួងវិញាណខ័ន្ធ របស់លោកបណ្ឌិត កែម ឡីបានសុគតិភព"

This tribute was added by Sarin Reth on 18th July 2016

""ជូនទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត"  
ពាក្យនេះបានរំលឹកខ្ញុំគ្រប់ពេលខ្ញុំអស់សង្ឃឹម។ ពេលនេះខ្ញុំបាត់បង់អ្នកខ្ញុំជូនទឹកភ្នែកម្ដង ពេលខ្ញុំបាក់ចិត្តខ្ញុំជូនទឹកភ្នែកម្ដងទៀត។ សូមទោសខ្ញុំមិនបានចូលរួមកិច្ចការលោកពូ តែខ្ញុំនិងគាំទ្រ និងបន្តនូវឆន្ទៈលោកពូបន្តទៀត។"

This tribute was added by ប៊ុនប៉េង ហាក់ on 18th July 2016

"Rip"

This tribute was added by Kung Savat on 18th July 2016

"ជាដំបូងខ្ញុំសូមចូលរួមរំលែកនូវមរណៈទុក្ខដ៍ក្រៀមក្រំមិនអាចកាត់ថ្លៃបានទាំងនេះជាមួយក្រុមគ្រួសារសព លោកបណ្ឌិត កែម ឡី ។ ក្នុងថ្ងៃដែល៌ឃាតករបានបាញ់សម្រាប់លោកបណ្ឌិត ខ្ញុំបានទទួល ព៌តមានតាមfacebook ភ្លែមនោះអារម្មណ៍របស់ខ្ញុំទទួលយកមិនបានទេស្លុតចិត្តជាខ្លាំងអួលដើមករកនិយាយអ្វីមិនចេញទេ ពីព្រាេះខ្ញុំចូលចិត្ត និងស្រលាញ់គាត់ នៅពេលដែលគាត់ចូលវិភាគក្នុងវិទ្យុម្តងៗខ្ញុំតែងតែនៅស្តាប់កម្មវិធីនោះរហូតដល់ចប់ និងតែងតែតាមដានក្នុងfacebookរបស់គាត់ជានិច្ចនេះជាអនុស្សាវរីយដែលមិនអាចបំភ្លេចបាន រំពេចនោះខ្ញុំក៍បានរៀបចំខ្លួនប្រញាប់ប្រញាល់មកចូលរួមបុណ្យសពរបស់គាត់ ខ្ញុំបានមកដល់វត្តចាស់នាម៉ោង៨ៈ៣០នាទីយប់ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០១៦ដោយអារម្មណ៍តក់ស្លុត និងរន្ធត់ជាពន់ពេកបើខ្ញុំមិនបានមកចូលរួមទេខ្ញុំមិនអស់ចិត្តទេ ពេលវេលាពិតជាអយុត្តិធម៌សម្រាប់ខ្ញុំណាស់ ពីព្រោះខ្ញុំមានបំណងថាថ្ងៃណាមួយខ្ញុំនិងបានជួបលោកបណ្ឌិតផ្ទាល់តែពេលនេះខ្ញុំពិតជាបានជួបលោកបណ្ឌិតមែន តែជួបពេលនេះគឺជាការជួបលើកទីមួយរបស់ខ្ញុំហើយក៍ជាការជួបជាលើកចុងក្រោយដែរ។ លោកបណ្ឌិតជាទីគោរព វិរៈភាព និងការលះបង់ដ៍ធំធេង របស់លោកបណ្ឌិត ខ្ញុំជាកូនខ្មែរជំនាន់ក្រោយនៅចងចាំជានិច្ចដោយមិនអាចបំភ្លេចបាន។ ចុងបញ្ចប់សូមបួងសួងអោយវិញ្ញាណក្ខន្ធលោកបណ្ឌិតបានទៅកាន់សុគតិភព។ ជាសំណូមពររបស់ខ្ញុំដល់ក្រុមគ្រួសារសពសុំកុំលប់account facebookរបស់លោកបណ្ឌិត និងព្យាយាមpostនូវវិរៈស្នាដៃរបស់គាត់សាឡើងវិញគ្រប់ពេលតាមដែលអាចធ្វើទៅបាន ថែរក្សា និងចងក្រងទុកនូវស្នាដៃរបស់គាត់សម្រាប់ក្មេងៗជំនាន់ក្រោយបានសិក្សាស្រាវជ្រាវបន្តរ។ ុំ
សូមអរគុណ ជាមួយនិងីក្តីអាលោះអាល័យជាទីបំផុត៕"

This tribute was added by Borin Seng on 18th July 2016

"(ព្រះតេជគុណសេង​ បូរិន)ពេលដែលបានទទួលដំណឹងថា​ លោកបណ្ឌិត​ កែម​ ឡី​ ទទួលមរណៈភាព​ អាត្មាមានភាពក្ដុកក្ដួលយ៉ាងខ្លាំង​ បើទោះបីត្មាមិនបានជាប់សាច់ញាតិជាមួួយលោកបណ្ឌិតកដោយ​ តែត្មាមានអារម្មណ៍ថាគាត់ដូជាបងប្អួនត្មាអញ្ចឹង។​ រឿងដសែនស្រណោះខ្លាំងជាងនោះទៅទៀតនោះគឺពួកយើងទើបតែបានជួបគ្នាប្រហែលមួយខែសោះដូច្នេះភាពស្រស់ស្រាយរបស់គាត់នៅនឹងភ្មែកស្រស់ៗជាប់ក្មុងហឫទ័យរបស់ត្មា។​ បើនិយាយពីទឹកចិត្តចំពោះវិរៈម្នាក់នេះមិនចេះចប់ទេ!​!​!​!​ ព្រោះវិរៈភាពរបស់គាត់ច្រើនពេក។​
   ជាចុងក្រោយត្មាភាពសូមឧទ្ទិសបុណ្យកុសលដែលត្មាបានធ្វើទាំងអស់ជូនដល់ដុមដួងវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត​ សូមបានទៅដល់សុគតិភពកុំបីអាក់ខានឡើយ។​"

This tribute was added by Yam ThouHing on 18th July 2016

"ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសាររបស់លោកបណ្ឌិត ក៏ដូចជាទុក្ខរបស់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេសនេះផង។ ខ្លួនខ្ញុំផ្ទាល់ពិតជាមានក្តីរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ដ៏ធំធេងនេះ។ ថ្វីត្បិតតែខ្ញុំមិនបានស្គាល់រូបគាត់ផ្ទាល់ក៏ដោយ តែខ្ញុំក៏ជាមនុស្សម្នាក់ដែលស្រឡាញ់ និងចូលចិត្តស្តាប់សំដីរបស់គាត់ដែលពោរពេញទៅដោយចំណេះដឹង គុណធម៍ និងការចែករំលែកនូវចំណេះដឹង ការអប់រំ គំនិតល្អៗ ជាមួយនឹងភាសានិយាយសាមញ្ញ ដែលមនុស្សជាច្រើងាយយល់ និងស្តាប់បាន តាមប្រព័ន្ធផ្សព្វផ្សាយនានា ដោយលោកមិនគិតពីអត្ថប្រយោជន៌តបស្នង និងសុវត្ថិភាពផ្ទាល់ខ្លួនឡើយ។ សូមព្រលឹងរបស់លោកបានទៅកាន់សុគតិភព និងជួយដាស់ស្មារតីកូនខ្មែរគ្រប់រូបអោយចេះស្រឡាញ់រួបរួមគ្នា កុំអោយទាល់តែមានការបាត់បង់ទើបមានការសោស្តាយ #ដោយក្តីគោរព #ស្រឡាញ់ចូលចិត្ត #លោកបណ្ឌិត កែម ឡី #ប្រទេសកម្ពុជា #Respect #Love #Dr. Kem Ley #Cambodia..."

This tribute was added by Sy Hong on 18th July 2016

"លោកបណ្ឌិត​ កែម​ ឡី​ មិនមែនត្រឹមតែជា​ធនធានមនុស្សដ៏សំខាន់បំផុតនោះ​ទេ​ ថែមទាំងជា​វីរជននៃសេរីភាពការបញ្ចេញមតិនៅកម្ពុជា។ ការបាត់បង់លោកបណ្ឌិតប្រៀបដូចជាធ្លាក់បែកបាក់ខូចនៃកញ្ចក់សច្ចភាព​ ដែលតែងតែឆ្លះុបញ្ចាំងឲ្យឃើញពីសង្គមខ្មែរពិតប្រាកដ​ ឬ​ប្រៀបដូចជាការបាត់បង់នូវដួងនេត្រាទាំងទ្វេនៃមហាជនខ្មែរ​ ដែលតែងតែចង់ឃើញពីលទ្ធិប្រជាធិបតេយ្យដ៏ពិតប្រាកដដូចរូបលោក។ សូមលោកបណ្ឌិតបានទៅកាន់សុគតិភព​ កុំឃ្លៀងឃ្លាតឡើយ។

Dr. Kem Ley is not only the most essential human resource but also a hero of freedom of expression in Cambodia. The loss of him is like the broken fall of mirror of truth that usually reflects the reality of Khmer society or like the loss of two eyes of the Khmer public who really want to see the real democracy in Cambodia just like he wishes too. May your soul rest in peace!"

This tribute was added by Chum Chanrita on 18th July 2016

"ក្នុងនាមនាងខ្ញុំជាយុវជន ជំនាន់ក្រោយ ខ្ញុំនឹងបន្តរឆ័ន្ទៈ របស់លោកពូ ដើម្បីបុព្វហេតុជាតិ  
  ឈ្មោះលោពូបានស្ថិតក្នុងក្រអៅបេះដូង ប្រជាជនខ្មែគ្រប់រូប   ឈាមរបស់ពូបានស្រក់លើកទឹកដីសុវណ្ណភូមិ    ដែលរាស្រ្ដខ្មែរស្រលាញ់ នឹងគោរពលោកពូ ។"

This tribute was added by Pheang Sophat David on 18th July 2016

"ទឹកភ្នែកពេលនេះមិនជូបអស់ទេសំរាប់កូនខ្មែរទូទាំងប្រទេសមួយនេះ"

This tribute was added by Diara Sinet Soem Vong on 18th July 2016

"M. Kem Ley was born in 1970, the Year My Father, My Mother, Our Families and Our Friends stood up and joined The Khmer American Republic Armed Forces of Republic President of Cambodia, General Lon Nol and Prime Minister of Cambodia, Prince Sisowath Sirik Matak to defend Our Beloved Country, Cambodia against Communist Oppressions from North Viêt Nam from Hanoï, the Viêt Cong. Our Parents experienced battlefields against Youn Viêt Cong while M. Kem Ley was a young Khmer child. As the Children of Our Parents who were High Ranking Khmer American Republican Veteran Officers for the Khmer American Republic Armed Forces of President of Cambodia, Lon Nol and Prime Minister of Cambodia, Prince Sisowath Sirik Matak during the Viêt Nam War in Cambodia, in the Name of Our Families and Friends, We Want to Express, Our Deep Condolences to M. Kem Ley and to His Families. We Want to Thank M. Kem Ley For the Greatest Work He Did for Long Years in Cambodia as Humanitarian, Defensor of Human Rights in Cambodia. May His Memory Never Be Forgotten and Always Be Honored and Shared to Next Generations of Khmer Children in Cambodia and Overseas. Peace."

This tribute was added by Bopha Keo on 18th July 2016

"ខ្ញុំសូមហៅលោកពូបណ្ឌិតថាប៉ាព្រោះខ្ញុំស្រឡាញ់លោកពេក​៕​ ការលះបង់របស់ប៉ាកែម​ ឡីគឺធំធេងណាស់សំរាប់ជាតិមាតុភូមិ​ ប៉ាសុខចិត្តលះបង់ជីវិតនឹងក្រុមគ្រួសារអោយតែជាតិរស់៕​ ប៉ាជាមនុស្យល្អ​ កូនចង់អោយប៉ារស់ឡើងវិញ​ កូនចង់ឃើញប៉ាញញឹមទៀត​ ប៉ាញញឹមស្អាតណាស់ជាកូនខ្មែរអ្នកចេះដឹង​ ខ្ញុំចង់អោយប៉ារស់ឡើងវិញ​ ខ្ញុំចង់អោបមនុស្សដ៏ល្អរបស់ខ្ញុំ​ សងលោកបណ្ឌិតអ្នកចេះដឹងខ្ញុំវិញមក​៕​ ប៉ាសូមទៅដល់សុគិតិភព​ ខ្ញុំស្រឡាញ់ប៉ាបណ្ឌិតកែម​ ឡី​ ចងចាំរហូត​ វីរជនក្នុងដួងចិត្ត៕"

This tribute was added by Sereimean Monn on 18th July 2016

""ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារលោកពូកែមឡី។ កិច្ចខិតខំប្រឹងប្រែង និងការស្លាប់របស់ លោកកែមឡី គឺជាការលះបង់ដើម្បីប្រទេសកម្ពុជានិង ពលរដ្ឋជនរួមជាតិរបស់លោក​ពូ ហេីយគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា។""

This tribute was added by kry layhok on 18th July 2016

"Although now I still a student, I have love and like about your work or your action that try to do something for our nation or country with out afforded. So you are a great person who good example for me and all people in our country is followed you. At the end I would like to say go away by happy and hopeful."

This tribute was added by សំ ចរិយា on 18th July 2016

"លោកពូ​ ថ្វីត្បិតតែខ្ញុំមិនដែលបានជួបលោកពូដោយផ្ទាល់​ តែតាមរយៈការស្ដាប់សម្ដីលោកពូ​ ធ្វើអោយខ្ញុំទទួលអារម្មណ៍ថាលោកពូជាមនុស្សល្អ​ មនុស្សដែលមានឆន្ទៈស្នេហាជាតិពិតប្រាកដ។​ ចំពោះខ្ញុំ ការបាត់បង់លោកពូ​ វាប្រៀបបីដូចជាការបាត់បេះដូងនៃប្រទេសកម្ពុជា​ លោកពូជាផ្នែកដ៏សំខាន់មួយ​ លោកពូជាពន្លឺដែលបំភ្លឺផ្លូវមនុស្សជាច្រើនអោយគិតអោយខ្វល់ដល់ប្រទេសជាតិ។ លោកពូខ្ញុំពិតជាស្ដាយណាស់​ ស្ដាយមហាសែនស្ដាយ​ ស្រណោះធ្លាប់លឺពាក្យសម្ដីលោកពូ​ ឥលូវនេះខ្ញុំលែងបានស្ដាប់ទៀតហើយ"

This tribute was added by Sam Teng on 18th July 2016

"ខ្ញុំសូមលំឱនកាយគោរពលោកបណ្ឌិត និងជាលោកគ្រូដ៏មហិមា លះបង់ធំដ៏ធេងមិនអាចកាត់ថ្លៃ បាន។ ខ្ញុំសន្យាយកនូវពាក្យបណ្តាំលោកគ្រូទៅប្រើ ដើម្បីពលរដ្ឋខ្មែរ និងប្តេជ្ញាបញ្ចប់ការដឹកនាំ​ ដែលជិះជាន់បែបនេះ។​
សូមលោកគ្រូទៅកាន់ឋានផុតទុក្ខ ខ្ញុំចង់ចាំវិរ:ភាពលោកគ្រូជានិច្ជ។"

This tribute was added by Sopheak Pov on 18th July 2016

"គេអាចសម្លាប់លោកបាន តែមិនអាចសម្លាប់ឆន្ទ:របស់លោកបានទេ"

This tribute was added by Liem Heang on 18th July 2016

"ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប​ ខ្ញុំសូមចូលរួមសោកស្តាយនឹងចូលរួមរំលែកទុក្ខនៃគ្រួសារសព​ លោកអ៊ុំ​ បណ្ឌិត​ កែម​ ឡី​ អស់ពីចិត្ត។ គាត់ជាគ្រូ​ ជាអ្នកបង្ហាញ​ នឹងជាអ្នកផ្តល់ដំបូន្មានដ៏ល្អៗជាច្រើនដល់កូនខ្មែរ​ គាត់គឺជាវីរះបុរស​ ក្នុងចិត្តខ្ញុំនឹង​ កូនខ្មែរ​ដទៃទៀត។  ខ្ញុំនឹងចងចាំដំបូន្មាន​ គោលគំនិតរបស់លោកជារៀងរហូត​ នឹងព្យាយាមអោយអស់ពីចិត្តក្នុងការ​ ការពារនឹង​អភិវឌ្ឍន៍​ជាតិយើង។"

This tribute was added by Sothyrak Yuth on 18th July 2016

"I am very very very very very very regret Dr. KEM LEY and respect to him so much,"

This tribute was added by Seila Monie on 18th July 2016

"It's unfair for him. I miss him. He is so amazing its so painful rip"

This tribute was added by ret sothea on 18th July 2016

"ក្នុងនាមជាកូនខ្មែរមួយរូបខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណះភាពរបស់លោកបណ្ឌិតកែមឡីដែលបានទទួលមរណះភាពកាលពីថ្ងៃទី10.07.2016ដោយខ្មាន់កាំភ្លើងបាញ់សំលាប់។ មរណៈភាពរបស់លោកបណ្ឌិត ពិតជាមហាទុក្ខរបស់ប្រជាពលរដ្ថ
ទូទាំងប្រទេស។ ការបាត់បង់លោកបណ្ឌិតគឺការបាត់បង់ ប្រយោជន៍ ដ៏ធំបំផុត បាត់បង់នូវពត៍មានពិតដែលលោកតែងតែផ្តល់ជូនដល់យើងទាំអស់គ្នា ។ ជាចុងក្រោយខ្ញុំសូមបួងសួងអោយវិញ្ញាណខណ្ឌលោកបានទៅកាន់សុខគតិភព ។"

This tribute was added by Stephanie Kong on 18th July 2016

"We all miss you and love you very much, thankyou for everything you've done for the cambodian people. You may be gone but will never be forgotten forever in our heart. My hero Dr Kem Ley R.I.P"

This tribute was added by Nguonlymoniraoth Cheam on 18th July 2016

"ថ្ងៃនេះ ជាថ្ងៃសៅរ៍ ទី ១៦/០៧/២០១៦ ហើយក៏ជាថ្ងៃ បុណ្យសព គំរប់ ៧ថ្ងៃលោកបណ្ឌិត កែម ឡី  (អ្នកវិភាគឯករាជ្យពី បញ្ហាក្នុងសង្គមកម្ពុជា នាពេលបច្ចុប្បន្ននេះ)ដែលត្រូវឃាតក ខ្មាន់កាំភ្លើងបាញ់សំលាប់ ចំកណ្ដាលទីក្រុងភ្នំពេញ យ៉ាងសាហាវ ព្រៃផ្សៃ និងយង់ឃ្នង ជាទីបំផុត នាថ្ងៃអាទិត្យទី១០/០៧/១៦ ។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានការសោកស្ដាយ ជាអនេកប្បការ,ជាទីក្រៃលែង នូវស្នាដៃដ៏មហិមា និងមិនអាចកាត់ថ្លៃបានឡើយ។ ម្យ៉ាងវិញទៀត ខ្ញុំក៏សូមចូលរួមជួយរំលែកមហាទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសាររបស់លោកក៏ដូចជាជនរួមជាតិខ្មែរយើងទាំងអស់គ្នាដែរ។
ទន្ទឹមគ្នានឹងនេះដែរ ខ្ញុំសូមបួងសួង ដល់វិញាណក្ខន្ធរបស់លោក បណ្ឌិត កែមឡី កាន់សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។ ដើម្បីជាការតបស្នង សងគុណដល់គុណបំណាច់នៃសព លោក បណ្ឌិត កែម ឡី ចំពោះប្រទេសជាតិយើងនេះ ខ្ញុំក៏សូមធ្វើការបួងសួងឲដួងព្រលឹងរបស់លោក​ បានទៅដល់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។"

This tribute was added by Sophea K. Longman on 18th July 2016

"On behalf of Cambodian people, I would like to share my deeply condolences heartfelt to Dr. Kem Ley's family that lost such as a wisdom member. Losing Dr. Kem is not only the loss of his family, but also the whole nationwide that always love, respect, and believe on him. Having you as our fellow, we are very proud to have you as our good teacher, brother, uncle, and friend. Without you, Cambodian people would not know who is who, what is right or wrong, how to do and how to deal the solution. I wish you go to the Paradise and rest in peace. Buddha always blesses you.
Love and miss you,

Sophea Kong"

This tribute was added by Phan Sokna on 18th July 2016

"ខ្ុំបាទពិតជាមានអារម្មណ៍ក្តុកក្តួលយ៉ាងខ្លំាងចំពោះការបាត់បង់មួយនេះ។​​ ហើយក៏សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសាររបស់លោកគ្រូផងដែរ។ សូមអោយដួងវិញ្ញាណក្ខ័នលោកគ្រួបានទៅកាន់សុគតិភព។"

This tribute was added by SaRon Sao on 18th July 2016

"It is deep sorrow losing a power wisdom man. I wish ur soul rest in peace"

This tribute was added by វង់ សារិន on 18th July 2016

"សូមអោយវិញ្ញាណក្ខន្ធលោកពូទៅបានសុគតិភព
ហើយសង្ឃឹមថាការពលីជីវិតរបស់លោកពូពិតជាអាច
ដាស់តឿនស្មារតីកូនខ្មែរយើងអោយចេះតស៑ូរកប្រជា
ធិបយេត្យពិតប្រាកដសំរាប់បូរណភាពទឹកដីខ្មែរទាំងមូល។
ជូតទឹកភ្នែកអ្នកហើយធ្វើដំណើរទៅមុខទៀត!!!"

This tribute was added by Pitou Real II on 18th July 2016

"ក្នុងនាមជាកូនខ្មែរមួយរូបខ្ញំុពិតជាមានសេចក្តីរន្ធត់និងសោកស្តាយឥតគណនា។គ្រប់កាយវិការបស់លោកពូគឺសុទ្ធតែពោរពេញដោយឆន្ទះសំរាប់ជាតិខ្មែរយើង។កាលពីលោកនៅរស់ខ្ញំុមានបំណងចង់ជួបលោកពូដើម្បីបានស្តាប់នូវដំបូន្មានល្អៗពីលោក ប៉ុន្តែពេលនេះសូម្បីតែលោកលាចាកលោកទៅហើយក៏មិនមានឪកាសជួបមុខនិងជូនដំណើរជាចុងក្រោយដោយកំពុងជាប់សិក្សានៅក្រៅប្រទេស។​ សូមវិញ្ញានក្ខន្ធលោកពូទៅកាន់សុខះតិភព សូមដួងព្រលឹងលោកពូថែរក្សាប្រជារាស្ត្រនិងប្រជាជាតិយើងឲ្យរួចផុតពីការគាប់សង្កត់នេះដូចអ្វីដែលលោកចង់​បាន!"

This tribute was added by Theary Muong on 18th July 2016

"នាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារលោកពូកែមឡី។ កិច្ចខិតខំប្រឹងប្រែង និងការស្លាប់របស់ លោកកែមឡី គឺជាការលះបង់ដើម្បីប្រទេសកម្ពុជានិង ពលរដ្ឋជនរួមជាតិ... I am very sadness to lose people as you my Hero KEM LEY,  I have ever listen your free voice on Radio as I was à free reseacher for some Radios, I coule understand how it hard to search thé réal information, the real opinion of people and thé réal one Who free talk with us to show about the real society. Just only to say Thank you!!!
Pray for PHD.KEM LEY Rest in Peace and please protection all of khmer people brave to givé up as you done."

This tribute was added by Phearun Reaksa on 18th July 2016

"សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បង់គ្រាប់ពេជ្រដ៏មានតម្លៃរបស់ពលរដ្ឋកម្ពុជា។"

This tribute was added by Romnea Sereiy Sambath on 18th July 2016

"លោកបណ្ឌិត កែម ឡី ‪ថ្វីបើគ្រាន់ជាប្រថុទជនសាមញ្ញធម្មតាដូចពួកយើងក្តី ប៉ុន្តែវិរភាពរបស់លោកមានតម្លៃលើសលប់ ព្រោះតែដើម្បីប្រទេសជាតិ ទឹកដី សេរីភាព ដែលជាទ្រព្យរួមរបស់យើងទាំងអស់គ្នា លោកបានធ្វើ និងនិយាយនូវអ្វី ដែលពួកយើងទាំងអស់គ្នា ប្រហែលបានគិតដូចលោកដែរ តែមិនហ៊ាននិយាយ!
ជាការបាត់បង់ដែលមិនអាចហៅត្រលប់មកវិញបាន ជាធនធានដែលមិនងាយរកមនុស្សមកជំនួសបានទេ..... ដើម្បីរំលឹកដល់វីរភាពរបស់លោក ប្រសិនបើសពរបស់លោកបណ្ឌិត កែម ឡី កុំបូជា ហើយរក្សាទុករហូតក្នុងទូរកញ្ចក់ដូចព្រះសពរបស់ព្រះអង្គសម ប៊ុនធឿន ហើយរក្សាក្នុងទីដ៏សមគួរដូចជាវត្តអារាមជាដើម ខ្ញុំជឿថាប្រជាជនខ្មែរនឹងសប្យាយចិត្តក្នុងការជួយមើលថែរក្សាសពលោក ដូចនេះពួកយើងក៏អាចទៅគោរពសពលោកបានជាដរាប!
ថ្វីមិនមានជាប់ឈាមជ័រនិងលោកបណ្ឌិត កែម ឡី សូម្បីមួយសសៃសក់ តែមរណភាពរបស់លោក បានចាក់ដោតចិត្តខ្ញុំឲ្យឈឺចាប់ រកហតុផលប្រាប់មិនត្រូវ...ជឿថាមានប្រជាជនមិនតិចទេដែលមានអារម្មណ៍ស្រដៀងគ្នានេះដែរ.... សូមវិញ្ញាណខ័ន្ធរបស់លោកបណ្ឌិតបានសោយសុខក្នុងសុខគតិភព រួចចាកនូវទុក្ខកង្វល់!"

This tribute was added by Chea Tola on 18th July 2016

"ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញំុសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារលោកគ្រូ ដែលបានបាត់បង់ស្វាមីជាទីស្រឡាញ់ និងឪពុកជាទីគោរព។ ការបាត់បង់លោកគ្រូបណ្ឌិតជាការបាត់បង់ធនធានមនុស្សដ៏សំខាន់របស់ខ្មែរ ដែលធ្លាប់តែធ្វើជាកញ្ចក់ឆ្លុះតថភាពសង្គមដល់កូនខ្មែរបានយល់ដឹង តាមរយៈការពន្យល់ជាភាសាសាមញ្ញដែលមនុស្សមានកំរិតយល់ដឹងទាបក៏ស្តាប់ និងទទួលយកគំនិតនិងសាររបស់លោកគ្រូ។
ខ្ញំុសែនស្តាយចំនេះ ទេពកោសល្យ និងមនសិការលោកគ្រូណាស់ ហើយអ្វីដែលខ្ញំុសោកស្តាយបំផុតគឺខ្ញំុគ្មានឱកាសគោរពសពលោកគ្រូដោយផ្ទាល់ បានត្រឹមមើលនិងស្រក់ទឹកភ្នែកគោរពលោកគ្រូពីនាយសមុទ្រ។ សូមអរគុណលោកគ្រូដែលបានបន្សល់ទុកនូវគំនិត ឯកសារ និងសារដាស់តឿនជាច្រើនដល់កូនខ្មែរ យើងខ្ញំុសូមបន្តនូវវប្បធម៌ចែករំលែកគំនិត និងការយល់ដឹងទៅកាន់អ្នកជំុវិញខ្លួនដោយផ្អែកលើការស្រាវជ្រាវមានលក្ខណៈ logic ដូចដែលលោកគ្រូតែងតែលើកឡើង។
សូមវិញ្ញាណក្ខន្ធលោកគ្រូបានទៅកាន់សុគតិភព និងសូមជូនពរអ្នកមីងជាភរិយានិងប្អូនៗឲ្យជួបប្រទះតែរឿងល្អៗក្នុងជីវិត សូមឲ្យប្អូនៗរឹងមាំ រៀនពូកែ និងមានឆន្ទៈដើម្បីក្លាយជាទំពាំងស្នងលោកឪពុកដែលខ្មែររាប់លាននាក់ស្រឡាញ់គោរពលោក។ ជាពិសេសសូមអរគុណដល់ក្រុមការងារដែលបានរៀបរៀងទំព័រនេះឡើងដែលអាចអនុញ្ញាតឲ្យកូនខ្មែរនៅក្រៅប្រទេសអាចបង្ហាញទឹកចិត្តនិងការសោកស្តាយនៃការបាត់បង់ជីវិតរបស់លោកគ្រូតាមរយៈសាររំលែកទុក្ខនេះ។"

This tribute was added by Sroeurn Suon on 18th July 2016

"Dear Mr. Kem Ley,
I hope you leave from our Khmer nation only body, but your soul will bring the success for real democracy in the future.
You are always with us forever!
To be united all to win!"

This tribute was added by Kray Khenn Real on 18th July 2016

"Upon hearing the devastating news of Dr. Kem Ley's death, many Khmer/Australians along with myself were deeply saddened. I had the wonderful opportunity in meeting with Dr. Ley in April 2016 when he toured to Melbourne, Australia. Shaking his hand, I didn't know him too well, or the work he had been doing - how important he was for Cambodia. I just remembered him asking me "What degree I was studying?" and "Whether I would want to work in Cambodia some day?".

After meeting Dr. Ley, I then started to look into the kind of work he was doing. From this, I had deduced that Dr. Ley was a well educated man who used his knowledge for good - for the benefit of Cambodia and its people. A man who wasn't afraid to criticize when needed, and offered praise when it's earned. He had dedicated his life to ensure future Cambodians have access to a fairer Cambodia, free of corruption and tyranny.

To his wife, Bou Rachana, and their four young sons, I offer my sincere condolences. Hopefully one day when life is fair, there will be a statue of Dr. Kem Ley, right up there to be honoured and remembered with other Khmer National Heroes. We all love him dearly, and miss him badly.

- ក្រៃ ខេន រៀល (Melbourne, Australia) 18/07/2016"

This tribute was added by Phoravuth Ros on 18th July 2016

"Dr. Kem Ley is a person who spread democracy and he doing every thing for Cambodian people. I would like to share my deepest condolences to his family and wish his soul to live in peace."

This tribute was added by Bee Bee on 18th July 2016

"ក្នុងនាមខ្ញុំជាកូនខ្មែមួយរូប ខ្ញុំសូមចូលរួមរំលែងទុក្ខដ៏ក្រៀមក្រំចំពោះការបាត់បងលោកបណិ្ឌត ដោយការគោពរស្រលាញ់ពីខ្ញុំអស់ពីបេះដូង។ ការបាត់បង់រូបលោកគឺធើ្វអោយខ្ញុំមានការរសោកស្ដោយយា៉ងខ្លាង។"

This tribute was added by Seiha Khom on 18th July 2016

"Please you rest in peace. You died but your works are still alive."

This tribute was added by Doch Mnorsen on 18th July 2016

"លោកតែងតែស្តិតនៅក្នុងដួងចិត្តនៃយើង។ នៅពេលនេះរាល់ជនកំណាច លែងបៀតបៀនលោកបានទៀតហើយ។ សូមវិញ្ញាណក្ខនលោកទៅកាន់ស្ថានអស់ទុក្ខ។"

This tribute was added by 玉婷 洪 on 18th July 2016

"សូមចូលរូមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារ លោកគ្រួកែមឡី ក្នុងនាមខ្ញុំជាកកូនខ្មែរម្នាក់ ដែលស្រលាញនឹងគោរ ខ្ញុំពិតជាមានការសោកស្ដាយបំផុតចំពោះការបាត់បង់ធនធានមនុស្សស្នេហាជាតិពិត (ដូចជាលោកគ្រួកែមឡី សូមអោយដូងវិញាខណ្ឌលោកគ្រូបានទៅដល់ទីដ៏ស្ងប់សុខណាលោកគ្រួរ ស្ដាយណាសមិនបានចូលរូមក្នុងពិធីបុណ្យផ្ទាល់បានត្រឹមតែមេីលពីចំងាយ ពិតជាសោកស្ដាយខ្លាំងណាស់ ពីខ្ញុំនៅឋនាយសមុទ្ទ !!!"

This tribute was added by Sary Seak on 18th July 2016

"យើងខ្ញុំទាំងអស់គ្នាជាខ្មែរឯនាយសមុទ្រ សូមផ្ញើរក្ដីគោរពដ៍ខ្ពង់ខ្ពស់ពីចម្ងាយចំពោះមរណៈភាពរបស់មហាវីរបុរសខ្មែរ លោកបណ្ឌិត កែម ឡី យើងគ្រប់គ្នាមានការសោកស្ដាយដ៍ក្រៃលែងដែលប្រទេសកម្ពុជាបានបាត់បង់ធុនធានមនុស្សមួយរូបដែលយើងបានចាត់ទុកថា ជាវីរបុរសស្នេហារជាតិពិតប្រាកដដ៍កម្រមាន យើងគ្រប់គ្នានឹងនៅចងចាំលោកជារៀងរហូត។
សូមដួងវិញ្ញាណរបស់លោកបានសោយសុខក្នុងសុគតិភព"

This tribute was added by Chan Sambo on 18th July 2016

"ដោយក្ដីគោរព ពីចំងាយខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោកពូបណ្ឌិត ខ្ញុំពិតជាតក៉ស្លុតយ៉ាងខ្លាំង ការលាចាកឆ្ងាយលែងវិលត្រលប់របស់លោកពូ ធ្វើអោយមាតុភូមិកំសត់មួយនេះ ស្ថិតក្នុងទីងងឹតបន្តទៀត។ សូមដួងព្រលឹងលោកពូបានទៅកាន់ទីដ៏ស្ងប់សុខ ដោយក្ដីអាលោះអាល័យ ពីខ្ញុំបាទ សំបូរ"

This tribute was added by Sovan Dara Bin on 18th July 2016

"I applaud Mr. Kem Ley on speaking out against tyranny in the face of political oppression. His words will be remembered by generations to come. I offer my sincere condolences to his family."

This tribute was added by Navin Sreng on 18th July 2016

"ខ្មុំសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារលោកពូកែមឡី និង សូមឲដួងព្រលឹងលោកពូទៅកាន់សុខគតិភព។"

This tribute was added by CHAV Kimtey on 18th July 2016

"ខ្ញុំបានសូមសំដែងការសោកស្ដាយជាខ្លាំងដែលបានបាត់បង់ធនធានមនុស្សដ៏មានតំលៃយ៉ាងមហិមាគឺរូបលោកបណ្ឌិត កែម ឡី។​ លោកពូ បានលះបង់ដើម្បីប្រទេសកម្ពុជានិង ពលរដ្ឋជនរួមជាតិរបស់លោក​ពូយ៉ាងច្រើនក្រៃលែងរួចទៅហើយ សូមដួងវិញ្ញាណក្ខ័នលោកពូ បានទៅកាន់សុគតិភព។
វីរះភាពរបស់លោកពូ កែម ឡី ហ្នឹងស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់រូបជារៀងរហូត។​"

This tribute was added by Channpheaktra Hong on 18th July 2016

"Your contribution to Cambodia is priceless and you will always be remembered! May your soul RIP and be in the spirit of every Cambodian  for continuing the great works of yours!"

This tribute was added by Socheat Srey on 18th July 2016

"នាងខ្ញុំសូមសំដែងការគោរពសពលោកពូពីចំងាយ និងមានអារម្មណ៍សោកស្តាយជាពន់ពេក ដែលប្រទេសយើងបានបាត់បង់មនុស្សដ៏ល្អប្រពៃដូចជាលោក។ ខ្ញុំនឹងចងចាំលោកក្នុងចិត្ត ព្រោះលោកជាវីរជនដ៏អង់អាចក្លាហាន ហ៊ានបូជាជីវិតដើម្បីរិះគន់ស្ថាបនាជាតិ  សូមឲ្យដួងវិញាណក្ខន្ធរបស់លោកទៅកាន់សុគតិភព សោយសុខសម្បត្តិសួគ៌ា លោកពូរស់នៅក្នុងដួងចិត្តរបស់កូនខ្មែរគ្រប់គ្នាជានិច្ច មិនដែលសាបសូន្យ។"

This tribute was added by Sovendewith Chea on 18th July 2016

"ខ្ញុំបាតជាកូនខ្មែរមួយរូបដែលមកធ្វើការងារឆ្ងាយពីមាតុប្រទេស ហើយបានដឹងណឹងដ៏មហាតក់ស្លុត នឹងក្តុកក្តួលឥតឧបមា ដែលមហាគ្រួរសារខ្មែរកំពុងតែកាន់ទុក្ខនៅមរណះភាពរបស់លោកឧត្តបណ្ឌិត កែម ឡី ដោយមានឃាតករដ៏ឃោឃៅមកបង្ខំផ្តាច់សង្ខារលោក ក្នុងពេលវាដ៏ក្រៀមក្រំនេះដែល ខ្ញុំបាតសូមអោនកាយវាចា នឹងចិត្តសូមគោរពនៅវិញ្ញាណកន្ត័លោកបណ្ឌិតនឹងសូមចូលរួមរំលែងទុក្ខសោកដ៏ក្រៀមក្រំជាមួយលោកបណ្ឌិតពីចំងាយដោយការគោរពដ៏ខ្ពង់ខ្ពស់ នឹងសូមឧទិសដល់វិញ្ញណកន្ត័កាន់ទីដ៏ស្ងប់សុខ ៕"

This tribute was added by Sharon Wilkinson on 18th July 2016

"A voice for Cambodia gone - but will never be silenced. Rest in Peace."

This tribute was added by Veasna Chuop on 18th July 2016

"សូមឲវិញ្ញាណខណ្ឌរបស់លោកបណ្ឌិតទៅកាន់ទីដ៏ស្ងប់សុខ។  យើងខ្ញុំសូមជួយរំលែកទុក្ខដល់ភរិយារបស់លោកបណ្ឌិត ដែលបាត់បង់លោក ដែលជាមនុស្សមិនអាចកាត់ថ្លៃបាន សំរាប់ក្រុុមគ្រួសារនិងជាតិទាំងមូល។ ដោយក្តីគោរពពីយើងខ្ញុំ ពី California, USA."

This tribute was added by Kong Nimuol on 18th July 2016

"៙អគុណសម្រាប់ពត៍មានសុីជម្រៅរបស់សង្គម៙  
ហេីយខ្ញុំសូមចូលរួមរំលែទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសពរបស់ លោកបណ្ឌិត កែមឡី...៚"

This tribute was added by Chhivhun Sok on 18th July 2016

"ក្នុងនាមជាជនរួមជាតិ​ ជាមួយលោកពូ​ ខ្ញុំពិតជាសោកស្ដាយនូវការដែលបាត់បង់លោកពូណាស់។  លោកពីជាមនុស្សល្អណាស់​ ជាអ្នកសេ្នហាជាតិដ៏ពិតប្រាកដ​ ជាអ្នកវិភាគដែលនិយាយតែការពិត​ ។  ខ្ញុំនឹងក្រុមគ្រួសារអរគុណលោកពូខ្លាំងណាស់​ សម្រាប់ការលះបង់របស់លោកពូដើម្បីសង្គមជាតិមួយនេះ​ ហើយមិនមែនតែខ្ញុំទេដែលចង់អរគុណលោកពូ​ គឺប្រជាជនច្រើនណាស់ដែលដឹងគុណ​លោកពូ​ សោកស្ដាយលោកពូពេកក្រៃ​។  ជាចុងក្រោយ​ សូមលោកពូទៅកាន់សុខគតិភព​ និងទទួលបានយុត្តិធ៌មពិតប្រាកដ។"

This tribute was added by Senaa Angkor on 18th July 2016

"Dr kem ley is one of the best Khmer compatriot ,Khmer national treasure who will be missed by millions of Khmers.
I salute you!!!"

This tribute was added by Ratanak Morn on 18th July 2016

"Dear. Teacher Kem Ley ! Thanks for everything. You're the one who wake me up after sleeping for a while without thinking about this poor country. May your soul Rest In Peace. We will never forget you sir."

This tribute was added by Khan Kalina on 18th July 2016

"យើងខ្ញំំគោរពនូវគុណដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌឹត សូមឲដូងវិញ្ញាណខណ្ឌលោកបានទៅដល់ទីដ៏ស្ងប់សុខ ។ យើងខ្ញំុនឹងបន្ត នូវភារកិច្្ច តាមឆន្ទះរបស់លោក"

This tribute was added by Nyra Chuon on 18th July 2016

"សូមចូលរួម​រំលែក​ទុក្ខដល់ក្រុមគ្រួសារលោកបណ្ឌិត​ កែម​ ឡី​ ដែលបានបាត់បង់​សសរទ្រូងគ្រួសារ​ ប្អូនៗត្រូវបាត់បង់ឪពុកជាទី​គោរព​ស្រឡាញ់​ ហើយនឹងជាការបាត់បង់យ៉ាងធំធេងសម្រាប់ប្រទេស​កម្ពុជា​ដែលបានបាត់បង់ធនធានដ៏សំខាន់​ បាត់បង់លោកបណ្ឌិតម្នាក់ធ្វើឲ្យពលរដ្ឋមួយប្រទេសសោកសៅយ៉ាងខ្លាំង ខ្ញុំជាកូនខ្មែរម្នាក់មានការសោកស្តាយបំផុតក្នុងការបាត់បង់លោកបណ្ឌិត​ និង​ក្រៀមក្រំ​ជា​ទម្ងន់ដែលមិនបានចូលរួមពិធីបុណ្យសពរបស់លោកបណ្ឌិតដោយផ្ទាល់បានត្រឹមតែមើលពីចំងាយ។​
ដោយសេចក្តីគោរព​ និងភាពសោកសៅពីខ្ញុំនៅឯនាយ​សមុទ្ទ​!​"

This tribute was added by pijing sin on 18th July 2016

"cannot accepted that we losing you since that day till now and i hope one day you will come back master.(TT) #respect you forever #hero #Kem Ley <3"

This tribute was added by Steven Tan on 18th July 2016

"ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារលោកពូកែមឡី។ កិច្ចខិតខំប្រឹងប្រែង និងការស្លាប់របស់ លោកកែមឡី គឺជាការលះបង់ដើម្បីប្រទេសកម្ពុជានិង ពលរដ្ឋជនរួមជាតិរបស់លោក​ពូ ហេីយគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ប្រទេសកម្ពុជា។"

This tribute was added by Shalmali Guttal on 18th July 2016

"I did not know Kem Ley personally.  But it was clear that he was and will be one of the most influential voices in Cambodia at a critical social-political conjuncture. Speaking truth to power is always risky and needs both, great courage as well as deep commitment to ideals. Kem Ley had the courage and commitment, took the risks and paid for it in the most terrible way.  My deepest condolences to his brave wife and children. I hope we will all join forces to protect them, and all others who dare to stand up to violence, exploitation and abuse of power.  The people Kem Ley touched will surely organise and lead Cambodia to a better and peaceful future."

This tribute was added by siobhan miles on 18th July 2016

"Dear Mr. Kem Ly,  Thank you for brave efforts toward peace and justice in your homeland of Cambodia. Your life was taken and you will be sorely missed, but be assured you have inspired others to continue the struggle. God be with you family and all who miss you."


Leave a Tribute:
 
LEAVE A TRIBUTE
Invite your family and friends
to visit this memorial:

Subscribe to receive e-mail notifications when others contribute to this memorial.

Click on a photo to enlarge.

This memorial is administered by:

Kem Ley

11294 views

Have a suggestion for us?

We are waiting for your feedback!