ForeverMissed
Large image
His Life
December 26, 2014

ប្រវត្តិរូបសង្ខេប

សព កូនប្រុស សួស ឈុន្នីយុត្ថានុច

២៩/វិច្ឆិកា/១៩៩០-១៣/កញ្ញា/២០១៤

-    សូមក្រាបថ្វាយបង្គំព្រះតេជគុណ ជាទីគោរព សក្ការៈ!

-    សូមគោរព លោកតា លោកយាយ បងប្អូន អ៊ំ មាមីង កូនក្មួយ ជាទីគោរព!

ថ្ងៃនេះ ក្រុមគ្រួសាររបស់យើងខ្ញុំ មានទុក្ខយ៉ាងក្រៀមក្រំក្រៃលែង ដែលកូនប្រុស ជាទីស្រលាញ់ ឈ្មោះ សួស ឈុន្នីយុត្ថានុច បានទទួលមរណៈភាព លាចាកលោកយើងនេះ គ្មានថ្ងៃជួបយើង ទៀតទេ ដោយបន្សល់ទុកនូវតែសេចក្តីអាឡោះអាល័យ សោកស្តាយ នឹករលឹក គ្មានអ្វីប្រៀបធៀប ពុំបាន ។

ក្រោយពេលរៀបអាពាហ៍ពិពាហ៍ ចាប់ដៃរួមរស់ជាមួយគ្នាជាប្តីប្រពន្ធ ខ្ញុំបាទ សួស ឈុន្នី និង ភរិយា ឈុយ ពុទ្ធី ទទួលបាននូវចំណងដៃនូវកូនប្រុសចំនួន ០៣ នាក់ ដែលមានឈ្មោះ ដូចខាងក្រោមនេះ ៖

-    កូនទី ១ ឈ្មោះ សួស ឈុន្នីយុត្ថានុច ជាកូនប្រុសច្បង

-    កូនទី ២ ឈ្មោះ សួស ឈុន្នីយុត្ថានៈ

-    កូនទី ៣ ឈ្មោះ សួស ឈុន្នីយុត្ថានា

កូនប្រុស សួស ឈុន្នីយុត្ថានុច ប្រសូត្រនៅថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ត្រូវនិងឆ្នាំ មមី ឆស័ក ពុទ្ធសករាជ ២៥៣៤ វេលាម៉ោង ០១:៣០ នាទី រំលងអាធ្រាត្រ ។

នៅពេលមានអាយុ ៦ ឆ្នាំ កុមារា សួស ឈុន្នីយុត្ថានុច បានចូលសិក្សារៀនសូត្រ នៅសាលា បឋមសិក្សាអង្គសឹង្ហ ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៣ ។

ចម្រើនវ័យ ១២ ឆ្នាំ ក៏បន្តចូលសិក្សានៅអនុវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនបាទីពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦ ។

ក្រោយប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក៏បន្តចូលសិក្សានៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនបាទី នៅឆ្នាំ ២០០៦ ។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការសិក្សា ដោយប្រលងជាប់នូវសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ នៅឆ្នាំ ២០០៩ កូនប្រុស សួស ឈុន្នីយុត្ថានុច ក៏បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៃ មហាវិទ្យាល័យ នៅវិទ្យាស្ថាន វ៉ាន់ដា ផ្នែកជំនាញគណនេយ្យ នៅរាជធានីភ្នំពេញ ។

នៅក្នុងអំឡុងពេលសិក្សា និស្សិត សួស ឈុន្នីយុត្ថានុច បានឆ្លៀតធ្វើការងារបណ្តើរ ដើម្បីបាន ប្រាក់ផ្គត់ផ្គង់ការសិក្សា និងការចំណាយប្រចាំថ្ងៃ ដែលជាការសម្រួលជីវភាពឪពុកម្តាយបានមួយ កម្រិត ។

កូនប្រុស យុត្ថានុច ជាកូនប្រុស ចេះដឹង ស្គាល់ខុសត្រូវ  ស្តាប់បង្គាប់ ការទូន្មាន ប្រៀនប្រដៅ របស់ឪពុកម្តាយ គោរពចាស់ទុំ ទាំងពាក្យសំដី ហើយនិងកាយវិការ ធ្វើឲ្យចាស់ទុំ អ៊ំមាមីង បងប្អូន ស្រលាញ់ ចូលចិត្តគ្រប់ៗគ្នា ។

នៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៤ បន្ទាប់ពីចេញធ្វើការនៅរាជធានីភ្នំពេញក៏ធ្វើដំណើរមកស្រុក កំណើត ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ប៉ុន្តែជាអកុសល នៅពេលធ្វើដំណើរ តាមដងផ្លូវ ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅមុខក្លោងទ្វារចូលទន្លេបាទី នៅវេលាម៉ោង ០៨:០០ នាទីយប់ ហើយក៏បានទទួលមរណៈភាព ក្នុងជន្មាយុ ២៤ ឆ្នាំ ។

ប៉ា ម៉ាក់ ប្អូនៗ ព្រមទាំង យាយ តា អ៊ំមាមីង នឹងចងចាំកូនទុកជារៀងរហូត ។ សូមដួងវិញ្ញាណ ក្ខន្ធកូនទៅសោយសុខនៅសុគតិភព កុំបីឃ្លាងឃ្លាតឡើយ ។

 

Thanuch's Profile

December 26, 2014

Mr. Sous Chhunyyuthanuch, a fourth year student studied in Vanda Institution and also was a student studied in Bunrany Hun Sen Baty High School just passed away by a traffic accident on National Road number 2 in front of Tonle Bati toursim site gate in Bati district, Takeo province on 13/09/2014 at around 07 pm with his cousin, Mr. Suos Ponleu (also died afterwards) while travelling to their homeland from Phnom Penh.

His “Seventh Day Ceremony” celebrated in the morning on Friday, 19/09/2014 at Mr. Sok Sarin (Suos Chhuny) and Mrs. Chhuy Puthy’s house in Veal Prey village, Chambak commune, Bati district, Takeo province.