បាត់ដំណឹងសាច់ញ្ញាតិខាងម្តាយ
January 20, 2022
by kong sophal
រហូតមកដល់ពេលនេះ មករា ២០២២ នៅតែមិនមានដំណឹងអំពីពួកគាត់
មនុស្សទាំងឡាយកើតមករមែងជួបតែជោគវាសនាផ្សេងៗគ្នា។ អ្នកខ្លះកើតមកពីគំនរភ័ព្វ វាសនាល្អ មានទ្រព្យហូរហៀរ អ្នកខ្លះកើតមកក្នុងគំនរទុក្ខសោក បានល្ងាចខ្វះព្រឹក បានព្រឹកខ្វះល្ងាច។ ម្តាយខ្ញុំគាត់ជាមនុស្សប្រភេទនេះ គឺបានព្រឹកខ្វះល្ងាចបាន ល្ងាចខ្វះព្រឹក ជារឿយៗ ពេលខ្លះ ពួកយើងខ្វះទាំងព្រឹកខ្វះទាំងល្ងាចក៏មាន